អាក្រក់មែន ! ទិញកូនឆ្មាជាកាដូសុំស្នេហ៍ដល់ត្រូវខាងស្រីបដិសេធ មកបញ្ចេញកំហឹងលើឆ្មាយ៉ាងឃោរឃៅ
ប្រទេសចិន ៖ នៅពេលសុំស្នេហ៍ពីនរណាម្នាក់បុរសៗតែងតែទិញនូវរបស់ពិសេសមួយសំរាប់ធ្វើជាកាដូររឺហៅថារបស់បញ្ចាំចិត្តជូនទៅស្រ្តីដែលខ្លួនស្រលាញ់។ ប្រភពព័ត៌មានចិនបានចុះផ្សាយរឿងរ៉ាវហួសចិត្ត ដែលបុរសម្នាក់បានសម្លាប់ឆ្មាមួយក្បាលចោលបន្ទាប់គេត្រូវបានបដិសេធស្នេហ៍។ តាមប្រភពបានអោយដឹងថាបុរសម្នាក់នេះបានទិញឆ្មាមួយក្បាលក្នុងតម្លៃ ២០០០យ័នពីកន្លែងលក់សត្វចិញ្ចឹម ដើម្បីយកទៅអោយមិត្តរួមការងារស្រីម្នាក់ដើម្បីសុំស្នេហ៍ពីនាង។

នាងបានបដិសេធនឹងសំណើរនោះ តែនាងយល់ព្រមទទួលយកសត្វឆ្មានោះមកចិញ្ចឹម បីថ្ងៃក្រោយមកនាងក៏យកមកប្រគល់អោយគេវិញព្រោះនាងមិនដឹងពីរបៀបចិញ្ចឹមឆ្មានោះទេ។ ដោយសារតែលោក Zhang នាំឆ្មានោះទៅកាន់ហាងដើមវិញ ហើយសុំអោយម្ចាស់ហាងជាថែរបណ្តោះអាសន្ន។ ម្ចាស់ហាងយល់ព្រមជាមួយគាត់ តែក្រោយមកគាត់ក៏មកទារយកទៅវិញ ម្ចាស់ហាងក៏ប្រគល់អោយវិញ។ រឿងដែលនឹកស្មានមិនដល់នោះគឺបុរសនោះមិនបានយកទៅចិញ្ចឹមស្រួលបួលនោះទេ បែរជាយកវាបោកនៅនឹងដីហើយបន្តវាយធ្វើបាបឆ្មាកំសត់នោះទៀតបាត់បង់ជីវិត។ បុរសម្នាក់នេះបានគេចខ្លួនភ្លាមៗក្រោយពីមានអ្នកទូរស័ព្ទប្តឹងប៉ូលិសពីទង្វើររបស់គេ មហាជនជាច្រើនបានរិះគន់ពីទង្វើរឃោរឃៅរបស់បុរសម្នាក់នេះ៕
ប្រភព ៖ thecoverage