សង្គម

យប់មិញ រដ្ឋបាលខេត្តព្រះសីហនុ សុំកម្លាំងកម្មករចិន មកពីគ្រប់ក្រុមហ៊ុន បានជិត២០០នាក់ មកជួយកាយសំណង់បាក់រលំ

BY
Khmernote Media
June 23, 2019

តាមសេចក្តីប្រកាសព័ត៌មាន ពីរដ្ឋបាលខេត្តព្រះសីហនុ កាលពីយប់មិញ ក៏ដូចជាការបង្ហោះសាររបស់ឯកឧត្តម ខៀវ កញ្ញារិទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានអោយដឹងថា រដ្ឋបាលខេត្តបានធ្វើការស្នើរសុំកម្លាំងកម្មករចិន ពីគ្រប់ការដ្ឋានសាងសង់ទាំងអស់ អោយមកជួយកាយកំទេចកំទីគំនរអាគារបាក់រលំ បានប្រមាណជិត២០០នាក់ ដែលកម្មករទាំងនោះសុទ្ធតែជាកម្មករជំនាញ និងមានឧបករណ៍គ្រប់គ្រាន់ ជួយពន្លឿនការជួយសង្គ្រោះដល់កម្មករខ្មែរ ដែលបានកប់ក្រោមគំនរសំណង់មួយនេះ។

ឯកឧត្តមរដ្ឋមន្ត្រីក្រសួងព័ត៌មានបានរៀបរាប់ថា៖ “សូមគោរពរាយការណ៍បន្ថែមដែរថា ចាប់ពីរសៀលម៉ោងប្រម៉ាណ ៣ មកទល់ពេលនេះ រដ្ឋបាលខេត្តបានសុំកម្លាំងសង្រ្គោះពីកម្មករចិន ពីគ្រប់ក្រុមហ៊ុនសាងសង់ទាំងអស់របស់ចិនមកជួយរើកកាយគំនរអគារបាក់ ជាហេតុធ្វើអោយដំណើរការសង្រ្គោះបានលឿនបន្តិច ព្រោះកម្មករចិនគាត់មានជំនាញ និងសំភារះគ្រប់គ្រាន់ (កម្លាំងទាំងអស់ក្នុងរូបសុទ្ធតែជាកម្មករចិនប្រមាណជិត ២០០ នាក់ ។”

Share This Post: