ព័ត៌មានជាតិ
មហាសំណាង! នារីម្នាក់កប់ជាប់ក្នុងគំនរអគារបាក់រលំជិត២០ម៉ោង តែអាយុថ្លៃនៅមានជីវិត ត្រូវក្រុមជួយសង្គ្រោះរកឃើញ (មានវីដេអូ)
BY Khmernote Media
June 23, 2019
ក្រុងព្រះសីហនុ- ខាងក្រោមនេះគឺជាវីដេអូខ្លីមួយបង្ហាញអំពីនារីមួយរូប ដែលនៅមានជីវិត ក្រោយកប់ជាប់ក្នុងគំនរអគារសង់ថ្មីកំពស់៧ជាន់បានបាក់រលំជិត២០ម៉ោង ហើយត្រូវបានក្រុមសង្គ្រោះកាយរំដោះយកចេញបាននៅវេលាម៉ោងជិត១២យប់ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៩។ នេះអាចចាត់ទុកថា ជាសំណាងដ៏វិសេសវិសាលមួយរបស់ជនរងគ្រោះរូបនេះ ជាមួយនឹងការអបអរ រំភើបពីបុគ្គលិកក្រុមសង្គ្រោះ ដែលមិនចង់ឃើញសាកសព។
គួររំលឹកផងដែរថា កាលពីវេលាម៉ោង៥ព្រលឹមថ្ងៃទី២២ ខែមិថុននា ឆ្នាំ២០១៩ មានហេតុការណ៍បាក់រលំអគារកំពស់៧ជាន់ នៅក្នុងសង្កាត់លេខ៤ ក្រុងព្រះសីហនុ ហើយគិតមកទល់នឹងពេលនេះចំនួនអ្នកស្លាប់បានកើនឡើងដល់១៨នាក់ និងរងរបួស២៤នាក់ ហើយនៅពេលនេះក្រុមជួយសង្គ្រោះនៅតែបន្តរុករកជនរងគ្រោះបន្ថែមទៀត ដែលកប់នៅក្រោមគំនរបាក់បែករបស់អគារ៕
វីដេអូ៖ លោក ហ៊ុយ ប៊ុនឡេង