ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    កាលពីខែ តុលា ឆ្នាំ ២០១៨ ក្រសួង​រៀបចំ​ដែនដីបានបញ្ជាក់ថា “ការដ្ឋានសំណង់ជាច្រើនក្នុងភូមិសាស្រ្តខេត្តព្រះសីហនុ បាននឹងកំពុងដំណើរការសាងសង់ ខ្លះជិតរួចរាល់ទាំងស្រុងហើយ ដោយពុំមានលិខិតអនុញ្ញាតសាងសង់ មានតែគោលការណ៍ឲ្យដំណើរសាងសង់ ចេញដោយរដ្ឋបាលខេត្តព្រះសីហនុ”

    BY Khmernote Media June 23, 2019
    កាលពីខែ តុលា ឆ្នាំ ២០១៨ ក្រសួង​រៀបចំ​ដែនដីបានបញ្ជាក់ថា “ការដ្ឋានសំណង់ជាច្រើនក្នុងភូមិសាស្រ្តខេត្តព្រះសីហនុ បាននឹងកំពុងដំណើរការសាងសង់ ខ្លះជិតរួចរាល់ទាំងស្រុងហើយ ដោយពុំមានលិខិតអនុញ្ញាតសាងសង់ មានតែគោលការណ៍ឲ្យដំណើរសាងសង់ ចេញដោយរដ្ឋបាលខេត្តព្រះសីហនុ”

    កាលពីថ្ងៃទី ០៣ ខែ តុលា ឆ្នាំ ២០១៨ ក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម​និង​សំណង់ បាន​ស្នើ​ដល់​រដ្ឋបាល​ខេត្ត​ព្រះសីហនុ បញ្ឈប់​ការចេញ​លិខិតអនុញ្ញាត​ជាគោលការណ៍ ដល់​ម្ចាស់​សំណង់​ឲ្យ​ដំណើរការ​សាងសង់ មុន​ទទួលបាន​លិខិតអនុញ្ញាត​សាងសង់​ពី​ស្ថាប័ន​មាន​សមត្ថកិច្ច និង​ត្រូវ​ពង្រឹង​ការគ្រប់គ្រង​ការដ្ឋាន​សំណង់ ឲ្យ​គោរព​តាម​ច្បាប់ បទដ្ឋាន​គតិយុត្ត និង​បច្ចេកទេស​ជា​ធរមាន​។​

    លោក ឆាន់ សាផាន រដ្ឋលេខាធិការ នៃក្រសួងរៀបចំដែនដី បានចេញលិខិតមួយច្បាប់ ជម្រាបជូនលោកអភិបាលខេត្តព្រះសីហនុ ដោយស្នើសុំការបញ្ឈប់ផ្តល់គោលការណ៍ឲ្យដំណើរការសាងសង់ មុនទទួលបានលិខិតអនុញ្ញាតសាងសង់ពីស្ថាប័នមានសមត្ថកិច្ច កាលពីថ្ងៃទី៣ ខែតុលាឆ្នាំ២០១៨ ។

    លោក ឆាន់ សាផាន បានបញ្ជាក់ថា ការដ្ឋានសំណង់ជាច្រើនក្នុងភូមិសាស្រ្តខេត្តព្រះសីហនុ បាននិងកំពុងដំណើរការសាងសង់ ខ្លះជិតរួចរាល់ទាំងស្រុងហើយ ដោយពុំមានលិខិតអនុញ្ញាតសាងសង់ មានតែគោលការណ៍ឲ្យដំណើរសាងសង់មុនទទួលបានលិខិតអនុញ្ញាតសាងសង់ ចេញដោយរដ្ឋបាលខេត្តព្រះសីហនុ ផ្ទុយទៅនឹងស្មារតីនៃអនុក្រឹត្យលេខ៨៦ អនក្រ.បក ចុះថ្ងៃទី១៩ខែធ្នូឆ្នាំ១៩៩៧ ស្តីពីលិខិតអនុញ្ញាតសាងសង់ បណ្តាលឲ្យកើមមានបទល្មើសសំណង់ ប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈ សោភ័ណភាព និងគុណភាពសំណង់៕

    Share This Post:
    MPO4D jitutoto mpo4d Mpoplay