ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    រកឃើញសាកសពម្នាក់ទៀតហើយចេញពីគំនរអគារ ដែលបាក់រលំ អ្នកស្លាប់កើនដល់១៩នាក់ និងរបួស២៤នាក់ហើយ

    BY Khmernote Media June 23, 2019
    រកឃើញសាកសពម្នាក់ទៀតហើយចេញពីគំនរអគារ ដែលបាក់រលំ អ្នកស្លាប់កើនដល់១៩នាក់ និងរបួស២៤នាក់ហើយ

    ក្រុងព្រះសីហនុ៖ នាយប់ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៩ នេះ ក្រុមសង្គ្រោះកំពុងបន្តសកម្មភាពកាយរុករកជនរងគ្រោះទាំងមេឃកំពុងធ្លាក់ភ្លៀងនៅកន្លែងអគារបាក់រលំ ដែលធាតុអាកាសបែបនេះបានបង្កការលំបាកខ្លះដែរដល់ក្រុមបុគ្គលិកសង្គ្រោះ។ យោងតាមសេចក្តីរាយការណ៍ពីមន្ត្រីខេត្តអះអាងថា មកទល់នឹងពេលនេះ ក្រុមការងារបានប្រទះឃើញសាកសពជនរងគ្រោះម្នាក់ទៀតហើយភេទប្រុស ដែលជាសាកសពទី១៩ហើយ បច្ចុប្បន្នសពជនរងគ្រោះត្រូវបានដឹកយកទៅរក្សាទុកនៅសាលរក្សាសពក្នុងមន្ទីរពេទ្យបង្អែកខេត្ត។

    គួរបញ្ជាក់ផងដែរថា គិតមកទល់នឹងពេលនេះ ចំនួនជនរងគ្រោះដែលបានស្លាប់ និងរងរបួស ដោយសារឧបទ្ទវហេតុបាក់រលំអគារនេះ គឺអ្នកស្លាប់មានចំនួន១៩នាក់ (ស្រី៤នាក់) ឯអ្នករបួសមានចំនួន២៤នាក់(ស្រី២នាក់)៕

    អត្ថបទ៖ សេម

    Share This Post:
    MPO4D jitutoto mpo4d Mpoplay