ស្ថានទូតចិន ផ្ញើរសាររំលែកទុក្ខ និងគាំទ្រស្ថាប័នពាក់ព័ន្ធរបស់កម្ពុជាបើកការស៊ើបអង្កេតតាមផ្លូវច្បាប់ ចំពោះហេតុការណ៍បាក់រលំអគារ
- June 23, 2019
ថ្មីៗនេះដែរស្ថានទូតសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា បានធ្វើការផ្ញើរសាររំលែកទុក្ខចំពោះហេតុការណ៍បាក់រលំអគារ់កំពស់៧ជាន់រាបដល់ដី នៅក្នុងខេត្តព្រះសីហនុ ដោយក្នុងនោះស្ថានទូតសាធារណរដ្ឋប្រជាមានិតចិន គាំទ្រពេញទំហឹងចំពោះការបើកការស៊ើបអង្កេតតាមផ្លូវច្បាប់របស់កម្ពុជា ទៅលើឧបទ្ទេវហេតុនេះ។ សារដែលបានបង្ហោះផ្សារនៅលើទំព័រ Facebook របស់ស្ថានទូតចិន មានដូចតទៅ៖

“ស្ថានទូតសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជាមានអារម្មណ៍ក្ដុកក្ដួលជាខ្លាំងអំពីឧបទ្ទេវហេតុបាក់រលំអគារក្នុងខេត្តព្រះសីហនុ នៅពេលទៀបភ្លឺថ្ងៃទី២២ ខែមិថុនា អគារដែលទទួលសាងសង់ដោយជនជាតិចិននៅខេត្តព្រះសីហនុ ប្រទេសកម្ពុជា បានជួបឧបទ្ទេវហេតុបាក់រលំ បណ្ដាលឲ្យមានអ្នកស្លាប់ និងរបួសជាច្រើននាក់។ ស្ថានទូតចិនប្រចាំកម្ពុជា មានអារម្មណ៍ក្ដុកក្ដួលសោកស្ដាយជាពន់ពេក និងសូមបួងសួងឲ្យវិញ្ញាណក្ខន្ធជនរងគ្រោះដែលបាត់បង់ជិវិតបានទៅកាន់សុគតិភព សូមចូលរួមរំលែកទុក្ខជាមួយក្រុមគ្រួសារនៃសពផង។ ជាមួយគ្នានេះដែរ សូមជូនពរឲ្យជនរងគ្រោះដែលកំពុងទទួលការព្យាបាលបានជាសះស្បើយក្នុងពេលឆាប់ៗ។ ក្រោយឧបទ្ទេវហេតុកើតឡើង ស្ថានទូតចិនប្រចាំកម្ពុជាបានទំនាក់ទំនងផ្ទាល់ជាមួយសភាពាណិជ្ជកម្មចិននៅកម្ពុជា និងសហគ្រាសចិននៅខេត្តព្រះសីហនុជាបន្ទាន់ ដើម្បីរៀបចំកម្លាំងជំនួយ និងសម្ភារៈ ចាត់ចែងគ្រឿងចក្រអេស្កាទ័រខ្នាតធំជាដេីម ចូលរួមក្នុងសកម្មភាពសង្រ្គោះឲ្យបានទាន់ពេល។ តាមដំណឹងទទួលបាន សភាពាណិជ្ជកម្មចិននៅកម្ពុជាមកទល់នឹងពេលនេះកំពុងសម្របសម្រួលកិច្ចការសង្រ្គោះជាបន្តបន្ទាប់នៅទីនោះ។ បច្ចុប្បន្ន ជនជាតិចិនដែលពាក់ព័ន្ធនឹងឧបទ្ទេវហេតុលើកនេះ ត្រូវកម្លាំងសមត្ថកិច្ចកម្ពុជាឃាត់ខ្លួនបានហើយ ភាគីចិនគាំទ្រស្ថាប័នពាក់ព័ន្ធរបស់កម្ពុជាបើកការស៊ើបអង្កេតតាមផ្លូវច្បាប់ និងគាំទ្រទាំងស្រុងចំពោះភាគីកម្ពុជាដើម្បីចាត់វិធានការណ៍តាមផ្លូវច្បាប់ទៅលើជនល្មើសទាំងឡាយដែលពាក់ព័ន្ធក្នុងឧបទ្ទេវហេតុលើកនេះ។ ស្ថានទូតសាធារណរដ្ឋប្រជាមានិតចិនប្រចាំព្រះរាជាណាចក្រកម្ពុជា ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៩”




- Share This Post:






