ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    មុននេះបន្តិចមានការរញ្ជួយដីកម្រិត ៥.៥ រ៉ិចទ័រមួយ បានវាយប្រហារតំបន់ជិតទីក្រុងតូក្យូ

    BY autoadmin June 24, 2019
    មុននេះបន្តិចមានការរញ្ជួយដីកម្រិត ៥.៥ រ៉ិចទ័រមួយ បានវាយប្រហារតំបន់ជិតទីក្រុងតូក្យូ

    ការរញ្ជួយដីមួយបានវាយប្រហារក្នុងតំបន់ Kanto និងជុំវិញទីក្រុងតូក្យូបន្តិចមុននេះ នៅប្រហែលជាម៉ោង ៩ព្រឹក នៅព្រឹកថ្ងៃចន្ទ (ម៉ោងក្នុងប្រទេសជប៉ុន)។ ការរញ្ជួយដីនេះមានទំហំ ៥.៥ ប៉ុន្តែគ្មានការព្រមានពីរលកយក្សស៊ូណាមីនោះទេ។ អាជ្ញាធរឧតុនិយមនិយាយថា ការរញ្ជួយនេះមានអាំងតង់ស៊ីតេកម្រិតទី ៤ នៅលើខ្នាតរបស់ជប៉ុន ដែលមានចាប់ពី ០ ទៅ ៧ នៅក្នុងតំបន់ដែលរងគ្រោះបំផុត។

    អ្នកវិទ្យាសាស្ដ្រខាងរញ្ជូយដីបាននិយាយថា ការរញ្ជួយដីមួយនេះត្រូវបានប៉ាន់ស្មានថា ចេញពីជម្រៅ ៦០គីឡូម៉ែត្រ ពីក្រោមបាតសមុទ្រ។ តំបន់ដែលរងការវាយប្រហារយ៉ាងធ្ងន់ធ្ងរគឺទីក្រុងតូក្យូ Chiba និង Kanagawa ។ មន្ដ្រីអាកាសចរណ៍នៅទីក្រុងតូក្យូបាននិយាយថា ប្រតិបត្តិការនៅអាកាសយានដ្ឋានណារីតា និងហាណាដា មិនត្រូវទទួលរងការរំខានដោយរញ្ជួយនោះទេ។ សេវារថភ្លើងនៅក្នុងតំបន់នេះកំពុងដំណើរការដូចធម្មតា ហើយក៏ពុំទាន់មានការរាយការណ៍អំពីការខូចខាតភ្លាមៗនោះដែរ៕

    អត្ថបទ៖ លីដា

    Share This Post: