ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ប្រធានាធិបតីចិនលោក ស៊ី ជីនភីង នឹងធ្វើទស្សនកិច្ចទៅប្រទេសជប៉ុនជាលើកដំបូងបំផុត សម្រាប់កិច្ចប្រជុំកំពូល G20

    BY autoadmin June 24, 2019
    ប្រធានាធិបតីចិនលោក ស៊ី ជីនភីង នឹងធ្វើទស្សនកិច្ចទៅប្រទេសជប៉ុនជាលើកដំបូងបំផុត សម្រាប់កិច្ចប្រជុំកំពូល G20

    ក្រសួងការបរទេសចិនបានប្រកាសថា ប្រធានាធិបតីលោក ស៊ី ជីនភីង នឹងធ្វើទស្សនកិច្ចនៅជប៉ុនចាប់ពីថ្ងៃព្រហស្បតិ៍ ដល់ថ្ងៃសៅរ៍នៅសប្តាហ៍នេះ ដើម្បីចូលរួមកិច្ចប្រជុំកំពូល G20 នៅទីក្រុងអូសាកា តាមការអញ្ជើញរបស់នាយករដ្ឋមន្ត្រីជប៉ុនលោក ស៊ីនហ្សូ អាបេ ។ វានឹងក្លាយជាទស្សនកិច្ចលើកដំបូងរបស់លោក ស៊ី ចាប់តាំងពីលោកបានឡើងកាន់តំណែងក្នុង ឆ្នាំ២០១៣ ហើយវាក៏ជាដំណើរទស្សនកិច្ចលើកដំបូងរបស់ប្រធានាធិបតីចិន ចាប់តាំងពីលោក ហ៊ូ ជីនតាវ បានធ្វើទស្សនកិច្ចនៅប្រទេសជប៉ុន កាលពីខែវិច្ឆិកា ឆ្នាំ២០១០ សម្រាប់កិច្ចប្រជុំកំពូល APEC ។

    ក្នុងអំឡុងពេលដំណើរទស្សនកិច្ចរយៈពេល ៣ថ្ងៃ របស់លោកប្រធានាធិបតី ស៊ី ជីនភីង ត្រូវបានគេរំពឹងថា នឹងជួបជាមួយលោក ស៊ីនហ្សូ អាបេ ដើម្បីពិភាក្សាស្តីពីការធ្វើឱ្យប្រសើរឡើងនូវទំនាក់ទំនងទ្វេភាគី និងដំណើរទស្សនកិច្ចរបស់រដ្ឋទៅកាន់ប្រទេសជប៉ុន។ លោក ស៊ី ក៏ត្រូវបានគេរំពឹងថា នឹងធ្វើកិច្ចចរចាជាមួយប្រធានាធិបតីអាមេរិកលោក ដូណាល់ ដ្រាំ ផងដែរ ចំពេលមានការបន្តការកកស្ទះពាណិជ្ជកម្មរវាងប្រទេសមហាអំណាចទាំង ២ ។ ប៉ុន្តែតើមេដឹកនាំទាំង ២ អាចស្វែងរកវិធីដោះស្រាយបញ្ហានេះបាន ឬទេ? ពួកគេក៏ត្រូវបានគេរំពឹងថា នឹងត្រូវផ្លាស់ប្តូរគំនិតស្តីពីការចរចារការជាប់គាំងរវាងសហរដ្ឋអាមេរិក និងកូរ៉េខាងជើង ស្តីពីការរំសាយអាវុធនុយក្លេអ៊ែរនៅឧបទ្វីបកូរ៉េ។ លោក ស៊ី ជីនភីង ក៏បានធ្វើដំណើរទស្សនកិច្ចជាផ្លូវការនៅកូរ៉េខាងជើងកាលពីសប្ដាហ៍មុន ហើយក៏បានជួបមេដឹកនាំប្រទេសលោក គីម ជុងអ៊ុន ផងដែរ៕

    អត្ថបទ៖ លីដា

    Share This Post: