ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ក្រុមហ៊ុនអាកាសចរណ៍ EVA Air របស់តៃវ៉ាន់ នឹងត្រូវលុបចោលជើងហោះហើរជាង ៦០០ ដោយសារបុគ្គលិកធ្វើកូដកម្មទាមទារប្រាក់ឧបត្ថម្ភ​ប្រចាំថ្ងៃ

    BY autoadmin June 24, 2019
    ក្រុមហ៊ុនអាកាសចរណ៍ EVA Air របស់តៃវ៉ាន់ នឹងត្រូវលុបចោលជើងហោះហើរជាង ៦០០ ដោយសារបុគ្គលិកធ្វើកូដកម្មទាមទារប្រាក់ឧបត្ថម្ភ​ប្រចាំថ្ងៃ

    ជើងហោះហើរច្រើនជាង ៦៤០ នឹងត្រូវលុបចោលចាប់ពីថ្ងៃអាទិត្យទី ២៣ រហូតដល់ ថ្ងៃសុក្រ សប្ដាហ៍នេះ ដោយសារតែមានការប្រឆាំងតវ៉ានឹងក្រុមហ៊ុនអាកាសចរណ៍ EVA Air របស់តៃវ៉ាន់ ហើយដែលត្រូវបានគេរំពឹងថា នឹងប៉ះពាល់ដល់អ្នកដំណើរជាង ១០០,០០០នាក់។ សហជីពរបស់ក្រុមអាកាសយានិក បានប្រកាសធ្វើកូដកម្មកាលពីថ្ងៃព្រហស្បតិ៍ បន្ទាប់ពីភាគីទាំង ២ បានបរាជ័យក្នុងការយល់ព្រមលើប្រាក់ឧបត្ថម្ភគិតក្នុងមួយថ្ងៃម្ដង។

    យ៉ាងណាមិញគិតត្រឹមថ្ងៃសៅរ៍ចុងសប្ដាហ៍មុន ជើងហោះហើរជាង ២០០ ត្រូវបានលុបចោល ដែលវាបានប៉ះពាល់ដល់អ្នកដំណើរជាង ៤០,០០០នាក់។ ក្រុមហ៊ុនអាកាសចរណ៍នេះបាននិយាយថា ខ្លួននឹងខិតខំប្រឹងប្រែងយ៉ាងល្អ ដើម្បីជួយរៀបចំកន្លែងអង្គុយហោះហើរ សម្រាប់អ្នកដំណើរ ឬជួយឱ្យពួកគេផ្ទេរទៅជើងហោះហើររបស់ក្រុមហ៊ុនផ្សេងទៀត៕

    អត្ថបទ៖ លីដា

    Share This Post: