ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ការសិក្សាបានបង្ហាញថា នាឡិកាដែលយើងពាក់រៀងរាល់ថ្ងៃ កខ្វក់ជាងចានបង្គន់ដល់ទៅ ៨ដង ឯណោះ

    BY autoadmin June 24, 2019
    ការសិក្សាបានបង្ហាញថា នាឡិកាដែលយើងពាក់រៀងរាល់ថ្ងៃ កខ្វក់ជាងចានបង្គន់ដល់ទៅ ៨ដង ឯណោះ

    ការស្រាវជ្រាវថ្មីបានបង្ហាញថា នាឡិកាដៃអាចមានភាពកខ្វក់ជាងបង្គន់រហូតដល់ជាង ៨ដង ខណៈដែលមួយភាគបួននៃជនជាតិអង់គ្លេស មិនដែលសម្អាតនាឡិកាដៃរបស់ពួកគេនោះទេ។ ក្រុមស្រាវជ្រាវបានធ្វើតេស្ដទៅលើនាឡិកាដៃរហូតដល់ ១០ប្រភេទ ផ្សេងគ្នា ហើយពួកគេបានរកឃើញថា នាឡិកានីមួយៗមានបរិមាណបាក់តេរី ផ្សិត និងមេរោគផ្សិត ជាច្រើនយ៉ាងគួរឱ្យព្រួយបារម្ភ ដោយសារនាឡិកានីមួយៗជាមធ្យមមានភាពកខ្វក់ជាងចានបង្គន់ ៣ដង ខណៈដែលប្រភេទនាឡិកាជ័ររាងស្ដើងៗ (fitness watch) មានភាពកខ្វក់រហូតដល់ជាង ៨ដង ខ្លាំងជាបង្គន់ទៅទៀត។

    ការស្រាវជ្រាវក៏បានបញ្ចាក់ផងដែរថា ប្រភេទជ័រ គឺកខ្វក់ជាងប្រភេទលោហធាតុ ហើយដើម្បីការពារហានិភ័យពីនាឡិកាដៃរបស់លោកអ្នក អ្នកស្រាវជ្រាវក៏បានណែនាំឱ្យលាងសម្អាតពួកវាជាប្រចាំ ប៉ុន្តែអ្វីដែលគួរឱ្យស្ដាយគឺថា នាឡិកាដៃទាំងអស់មិនមែនសុទ្ធតែជាប្រភេទធន់នឹងទឹក (waterproof) នោះទេ។ សម្រាប់អ្នកដែលពាក់នាឡិការាល់ថ្ងៃ យើងសូមណែនាំឱ្យលាងវាឱ្យស្អាត យ៉ាងហោចណាស់ម្តងក្នុងមួយខែ ដើម្បីឱ្យវានៅតែស្រស់ស្អាត និងមិនមានមេរោគ ដែលអាចប៉ះពាល់សុខភាពរបស់លោកអ្នក៕

    អត្ថបទ៖ លីដា

    Share This Post: