ខ្មែរណូត

ស្វែងរក

  • PR

    គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប្រាយម៍ អិមហ្វេស អិលធីឌី ដាក់សម្ភោធជាផ្លូវការ ការិយាល័យកណ្តាលថ្មីរបស់ខ្លួន នៅសង្កាត់ទួលទំពូង

    BY Khmernote Media March 21, 2018
    គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប្រាយម៍ អិមហ្វេស អិលធីឌី ដាក់សម្ភោធជាផ្លូវការ ការិយាល័យកណ្តាលថ្មីរបស់ខ្លួន នៅសង្កាត់ទួលទំពូង

    នាព្រឹកថ្ងៃពុធទី២១ខែមិនាឆ្នាំ២០១៨ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប្រាយម៍ អិមអេហ្វ អិលធីឌី បានរៀបចំ ពិធីសម្ពោធការិយល័យកណ្តាលថ្មីរបស់ខ្លួនដែលមានអាស័យដ្ឋានស្ថិតនៅ ផ្ទះលេខ ៤៩៤សេ ផ្លូវ ២៧១ សង្កាត់ទួលទំពូង ខ័ណ្ឌចំការមន រាជធានីភ្នំពេញ ក្រោមអធិបតេយ្យភាព ឯកឧត្តម្ភ រ័ត្ន សុវណ្ណនរៈ អគ្គនាយកត្រួតពិនិត្យនៃធនាគារជាតនៃកម្ពុជា និងជាតំណាងដ៏ខ្ពង់ខ្ពង់របស់ឯកឧត្តម្ភ ជា ចាន់តូ ទេសាភិបាលធនាគារជាតិនៃកម្ពុជា និងឯកឧត្តម្ភ អូ ណាក់ យ៉ុង ឯកអគ្គរាជទូតកូរ៉េខាងត្បូងប្រចាំប្រទេសកម្ពុជា ព្រមទាំងមានការចូលរួមយ៉ាងច្រើនកុះករពីសំណាក់ភ្ញៀវកិត្តិយសរួមមានដូចជា ភាគទុនិក ថ្នាក់គ្រប់គ្រងរបស់ ប្រាយម៍ អិមអេហ្វ ថ្នាក់គ្រប់គ្រងធនាគារ និងមីក្រូហិរញ្ញវត្ថុផ្សេងៗទៀត ឯកឧត្តម អគ្គនាយកត្រួតពិនិត្យនៃធនាគារជាតិ និងសមាគមន៍មីក្រូហិរញ្ញវត្ថុ នៃកម្ពុជា ចៅសង្កាត់ និងអភិបាលខណ្ឌ សរុបប្រមាណ ១៧០នាក់។

    គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប្រាយម៍ អិមអេហ្វ ត្រូវបានបង្កើតឡើង និងទទួលអាជ្ញាប័ណ្ណស្របច្បាប់ពី ធនាគាជាតិនៃកម្ពុជាជាគ្រឹះស្ថានឯកជន នៅថ្ងៃទី២១ ខែ ធ្នូ ឆ្នាំ២០១០ដែលមានការិយាល័យកណ្តាលស្ថិតនៅក្នុងផ្ទះល្វែងតូច១ ក្នុងទីក្រុងភ្នំពេញ ដោយការចាប់ផ្តើមជាមួយនឹងស្ថាបនិក៥នាក់។ ជាមួយនឹងការខិតខំប្រឹងប្រែង ក៏ដូចជាការផ្លាស់ប្តូរជាច្រើន គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប្រាយម៍ អិមអេហ្វបានរីកចំរើនជាបន្តបន្ទាប់រហូតក្លាយជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុខ្នាតកណ្តាលដែលមានសាខាសរុប៦ កន្លែង និងបុគ្គលិក ១៣០នាក់។

    ថ្លែងក្នុងសន្ទរកថាបើកសម្ពោធការិយាល័យកណ្តាលថ្មី លោក គឹម សៀងស៊ូ អគ្គនាយក គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប្រាយ៍ អិមអេហ្វអិលធីឌី បានប្រសាសន៍ថា “យើងបានធ្វើអាជីវកម្មជាមួយក្តីសុបិន្តក្នុងការទទួលបានអតិថិជនកម្ពុជាច្រើនក្នុងការប្រើប្រាស់សេវាកម្មរបស់យើងនៅថ្ងៃណាមួយដូចជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុប្រាសាក់ដែលជាគ្រឹះស្ថានមួយនាំមុខគេក្នុងវិស័យមីក្រូហិរញ្ញវត្ថុ និងធនាគារ អេស៊ីលីដា ភីអិលស៊ីដែលបានចាប់ផ្តើមដំបូងពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និងបច្ចុប្បន្នក្លាយជាធនាគារដ៏ធំមួយនៅកម្ពុជាជាមួយនឹងសាខាជាច្រើនកន្លែងនៅទូទាំងប្រទេស។”

    គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប្រាយម៍ អិមអេហ្វ អិលធីឌី បានជួប និងអត់ធ្មត់នូវការលំបាកជាច្រើនរហូតទទួលបានជោគជ័យដូចថ្ងៃនេះ ហើយ ប្រាយម៍ អិមអេហ្វនឹងនៅតែបន្តការខិតខំប្រឹងប្រែងរបស់ខ្លួនបន្តទៀត។ ប្រាយម៍ស្នើសុំឲ្យមានការបន្តការគាំទ្រ និងការលើកទឹកចិត្តពីសំណាក់អតិថិជន ក៏ដូចជាដៃគូសហការដែលបាននឹងកំពុងផ្តល់ឲ្យ ប្រាយម៍ អិមអេហ្វដូចសព្វថ្ងៃ។

    Share This Post:
    MPO4D jitutoto mpo4d Mpoplay