ព័ត៌មានជាតិ
ក្រោយត្រូវដកតំណែង ពេលនេះ ឯកឧត្តម ញឹម វណ្ណដា ត្រូវបានផ្តល់ឋានៈថ្មីជាទីប្រឹក្សារាជរដ្ឋាភិបាល ឋានៈស្មើទេសរដ្ឋមន្ដ្រី
BY Khmernote Media
June 24, 2019
នៅមុននេះបន្តិច ព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា ទ្រង់បានចេញព្រះរាជក្រឹត្យ តែងតាំងផ្តល់ឋានៈឲ្យ ឯកឧត្តម ញឹម វណ្ណដា នូវមុខតំណែងថ្មី ជាទីប្រឹក្សារាជរដ្ឋាភិបាល ឋានៈស្មើទេសរដ្ឋមន្ដ្រី។
ការផ្តល់ឋានៈថ្មីនេះក្រោយពេលដែល ឯកឧត្តម ញឹម វណ្ណដា ត្រូវបានដកដំណែងចេញពីទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសសកម្មពិសេស និងជាប្រធានទី១ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ដោយសារតែខ្វះការទទួលខុសត្រូវ និងភូតភរ៕



ដោយ៖ ណារ៉ែន