ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    បុគ្គលិកសង្គ្រោះរកឃើញសាកសពជនរងគ្រោះម្នាក់ទៀត ពេលនេះចំនួនអ្នកស្លាប់កើនដល់២៦នាក់ហើយ

    BY Khmernote Media June 24, 2019
    បុគ្គលិកសង្គ្រោះរកឃើញសាកសពជនរងគ្រោះម្នាក់ទៀត ពេលនេះចំនួនអ្នកស្លាប់កើនដល់២៦នាក់ហើយ

    គិតត្រឹមម៉ោង៣និង៣០នាទីរសៀល ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៩ មន្ត្រីផ្លូវការរដ្ឋបាលខេត្តព្រះសីហនុថ្លែងថា សាកសពជនរងគ្រោះភេទប្រុសម្នាក់ទៀតហើយត្រូវបានបុគ្គលិកសង្គ្រោះរកឃើញនិងកាយយកពីគំនរអាគារបាក់រលំនៅក្រុងព្រះសីហនុ។ ដូច្នេះធ្វើអោយចំនួនជនរងគ្រោះដែលស្លាប់កើនឡើងដល់២៦នាក់ ចំពោះចំនួនអ្នករងរបួសគឺនៅរក្សា២៤នាក់ដដែល ក្នុងនោះ២៣នាក់កំពុងព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ និងស្ត្រីម្នាក់បញ្ជូនទៅព្យាបាលបន្តនៅរាជធានីភ្នំពេញ។ យ៉ាងណាមិញប្រតិបត្តិការនេះក្រុមសង្គ្រោះនៅបន្តកាយរុករកជនរងគ្រោះជាបន្តទៀត៕

    ប្រភព៖ លោក ហ៊ុយ ប៊ុនឡេង
    ដោយ៖ ណារ៉ែន

    Share This Post:
    MPO4D jitutoto mpo4d Mpoplay