ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    សម្តេចតេជោ ទម្លាយរឿងឯកឧត្តម ញឹម វណ្ណដា កុហកសម្តេច ប្រាប់អ្នកកាសែតខ្ទេច ទើបត្រូវដកចេញពីដំណែង

    BY Khmernote Media June 24, 2019
    សម្តេចតេជោ ទម្លាយរឿងឯកឧត្តម ញឹម វណ្ណដា កុហកសម្តេច ប្រាប់អ្នកកាសែតខ្ទេច ទើបត្រូវដកចេញពីដំណែង

    ទាក់ទងទៅករណី ឯកឧត្តម ញឹម វណ្ណដា ត្រូវបានសម្តេចតេជោ ហ៊ុន សែន ធ្វើការដកដំណែង ដោយការខ្វះការទទួលខុសត្រូវ និងភូតភរ ពេលនេះសម្តេចតេជោ បានទម្លាយប្រាប់អ្នកសារព័ត៌មាន ក្នុងស្រុកខណៈពេលដែលចុះទៅត្រួតពិនិត្រផ្ទាល់នៅកន្លែងបាក់រលំសំណង់កំពស់៧ជាន់រាបដល់ដី ដែលបានសម្លាប់មនុស្សនិងរបួសអស់ជាច្រើននាក់។ ទាក់ទិននឹងចម្ងល់របស់មហាជន ជាច្រើនសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ក៏បានបង្ហើបប្រាប់អ្នកសារព័ត៌មានថា ឯកឧត្តម ញឹម វណ្ណដា បានកុហកសម្តេច ថានៅថ្ងៃកើតហេតុឯកឧត្តម ញឹម វណ្ណដា ដែលជាអនុប្រធានទី១ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានស្ថិននៅកន្លែងកើតហេតុ ប៉ុន្តែធាតុពិតឯកឧត្តម ស្ថិតនៅខេត្តកំពត ឯណោះទេ។

    សម្តេចបានមានប្រសាសន៍ថា៖ “នោះហើយជាមូលហេតុដែលដក ញឹម វណ្ណដា… ញឹម វណ្ណដា បានទទួលខុសត្រូវលើរឿងនេះ ហើយ ញឹម វណ្ណដា ពូកែណាស់ក្នុងការនិយាយ ប្រើវិធានការសរុប កម្លាំងសរុប ស្អីៗក៏សម្រុក ប៉ុន្តែពេលដែលមានការណ៍ ញឹម វណ្ណដា ដេកនៅឯខេត្តកំពត ជាមួយនឹងស្រីណាមិនដឹងទេ ខ្ញុំមិនយល់ទេ ត្រង់ប្រពន្ធរឺក៏ស្រី អានឹងខ្ញុំមិនយល់ ប៉ុន្តែគាត់ដេកនៅឯខេត្តកំពត ក្នុងពេលដែលមានព្រឹត្តិការណ៍ ដ៏អកុសល នៅខេត្តព្រះសីហនុ…”៕

    Share This Post:
    MPO4D jitutoto mpo4d Mpoplay