ព័ត៌មានជាតិ
សម្តេចតេជោ មានប្រសាសន៍ថា ឯកឧត្តម គួច ចំរើន ជាមនុស្សខ្លាំង ដែលអាចមកគ្រប់គ្រងខេត្តព្រះសីហនុបាន
BY Khmernote Media
June 24, 2019
នៅក្នុងសន្និសីទសារព័ត៌មានរបស់សម្តេចតេជោ ហ៊ុន សែន ជុំវិញបញ្ហាបាក់រលំអគារ៧ជាន់ នៅខេត្តព្រះសីហនុ យោងតាមវិដេអូ Live នៅក្នុងផេលរបស់សម្តេចតេជោ សម្តេចបានឆ្លើយនឹងសំនួររបស់បងប្អូនអ្នកកាសែត ទាក់ទងនឹងការផ្លាស់ប្តូរចៅហ្វាយខេត្តព្រះសីហនុ ដោយជ្រើសរើសយកឯកឧត្តមគួច ចំរើន មកកាន់ខេត្តព្រះសីហនុ។ សម្តេចបានមានប្រសាសន៍ថា “សម្តេចបានមើល Comment ថ្ងៃនេះ អ្នកកំពង់ចាម មិនចង់ឲ្យគួច ចំរើន ចេញពីខេត្តទេ សម្តេចថាដោយសារតែគួច ចំរើន ខ្លាំងហ្នឹងហើយទើបយកមកដាក់ នៅកន្លែងមួយ ដែលត្រូវការមនុស្សខ្លាំងដូច គួច ចំរើន”៕




