សាហាវមែន! មិនដឹងមានគំនុំតាំងពីពេលណាមកទេ ទាញកាំភ្លើងអាកាបាញ់រះចូលផ្ទះគេតែម្តង
រាជធានីភ្នំពេញ៖ នៅថ្ងៃ២៤ ខែមិថុនា ឆ្នាំ២០១៩ វេលាម៉ោង២២ និង៣៥នាទីយប់ ប៉ុស្តិ៍រដ្ឋបាលទឹកថ្លា បានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ មានករណីប៉ុនប៉ងមនុស្សឃាត នៅចំណុចក្នុងផ្ទះជួល ផ្លូវបេតុង ភូមិផ្សារទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ ជនសង្ស័យមានឈ្មោះ បេង សុវណ្ណារ៉ា ភេទប្រុស អាយុ៤៧ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅផ្ទះលេខ៤៨ស្ទួន ផ្លូវបេតុង ភូមិផ្សារទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ភ្នំពេញ (គ្មានសារធាតុញៀន)។
ជនរងគ្រោះមានឈ្មោះ សុង សូណា ភេទស្រី អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ បោកអ៊ុតខោអាវ ស្នាក់នៅផ្ទះជួលលេខ១០ ផ្លូវបេតុង ភូមិផ្សារទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
សម្ភារ:ខូចខាត ៖ ធ្លុះការ៉ូ , ធ្លុះទ្វារកញ្ចក់ , ធ្លុះពិដាន និងធ្លុះកញ្ចក់បង្អួចឡៅតឿ ។
សម្ភារៈបន្សល់ទុក ៖ អាកាស្វាយបត់ ០១ដើម លេខ១៦២០៤៦១ , បង់០១ មានគ្រាប់១២គ្រាប់ សំបកគ្រាប់១១ , ក្បាលគ្រាប់០២ , រថយន្ត០១គ្រឿង ម៉ាកស្តារិច ពណ៌ស ពាក់ស្លាកលេខភ្នំពេញ2AX-9509 ។
មុនពេលកើតហេតុ ជនរងគ្រោះកំពុងដេកក្នុងបន្ទប់ជួលរបស់ខ្លួន ស្រាប់តែឭសំលេងផ្ទះគ្រាប់កាំភ្លើង ចូលក្នុងផ្ទះជួលរបស់ខ្លួនជាច្រើនគ្រាប់ រួចជនសង្ស័យបានបើកឡានគេចខ្លួនទៅបាត់ ។ បន្ទាប់មកកម្លាំងសមត្ថកិច្ចខណ្ឌសែនសុខ បានចុះដល់ចំណុចកើតហេតុ ធ្វើការស្រាវជ្រាវ តាមកាមេរ៉ាសុវត្ថិភាព កំណត់បានភិនភាគជនសង្ស័យ និងបានឈានទៅធ្វើការឃាត់ខ្លួនជនសង្ស័យរួមទាំងវត្ថុតាង នៅក្នុងផ្ទះរបស់ខ្លួនលេខ៤៨ស្ទួន ផ្លូវបេតុង ភូមិផ្សារទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ យកមកធ្វើការសាកសួរនៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ។ បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនិតិវិធីច្បាប់៕

ប្រភព៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ



