ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ជនរងគ្រោះ២នាក់ដែលនៅមានជីវិត ក្រោយរកឃើញក្រោមគំនរបាក់បែកអគារក្រោយគេ ទទួលបានថវិកា៣ម៉ឺនដុល្លារ ឯគ្រួសារអ្នកស្លាប់ ទទួលបានថវិកាចន្លោះពី ៦ម៉ឺន ទៅ៧ម៉ឺនដុល្លារ

    BY Khmernote Media June 25, 2019
    ជនរងគ្រោះ២នាក់ដែលនៅមានជីវិត ក្រោយរកឃើញក្រោមគំនរបាក់បែកអគារក្រោយគេ ទទួលបានថវិកា៣ម៉ឺនដុល្លារ ឯគ្រួសារអ្នកស្លាប់ ទទួលបានថវិកាចន្លោះពី ៦ម៉ឺន ទៅ៧ម៉ឺនដុល្លារ

    កាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៩ បន្ទាប់ពីសម្តេចបានជួបជនរងគ្រោះ២នាក់ដែលនៅមានជីវិតរស់នៅឡើយ ក្រោយពីគាស់គំនរផ្ទាំងបេតុងយកចេញមកបានដោយជោគជ័យ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអញ្ជើញបន្តដំណើរចុះទៅជួបជនរងគ្រោះដែលបានសង្រ្គោះជីវិតពីគំនរដែកនិងផ្ទាំងបេតុង ដែលបានបាក់ធ្លាក់សង្កត់ពីលើ ដែលកំពុងសម្រាកព្យាបាលនៅក្នុងពេទ្យបង្អែកក្រុងព្រះសីហនុ។

    ទន្ទឹមនឹងនោះដែរ សម្តេចតេជោ បានយកថវិកាដែលទទួលបានពីសប្បុរសជននានាដែលបានជួយឧបត្ថម្ភដល់ជនរងគ្រោះដែលរងរបួសទាំងអស់ ដែលក្នុងម្នាក់ៗទទួលបានថវិកា១ម៉ឺនដុល្លារអាមេរិក។ ចំពោះជនរងគ្រោះ២នាក់ដែលបានសង្រ្គោះក្រោយគេនៅសៀលម្សិលមិញនេះ គឺ២នាក់នេះបានទទួលថវិកាឧបត្ថម្ភ ៣ម៉ឺនដុល្លារអាមេរិក។

    សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់សប្បុរសជនទាំងអស់ ដែលបានចូលរួមវិភាគទានជួយដល់គ្រួសារសព ក៏ដូចជាជួយដល់ជនរងគ្រោះរងរបួសទាំងអស់ដែលកំពុងសម្រាកព្យាបាលនៅក្នុងមន្ទីពេទ្យ។ សម្តេចតេជោ ក៏បានជូនពរដល់ជនរងគ្រោះទាំងអស់ឆាប់ជាបានវិលត្រឡប់ទៅជួបជុំប្តីប្រពន្ឋ កូនចៅ និងក្រុមគ្រួសារឆាប់ៗខាងមុខ។

    សូមបញ្ជាក់ផងដែរថា ដោយចំនួនថវិការឧបត្ថម្ភដែលបានទទួលពីសប្បុរសជននានាមានចំនួនច្រើនគួរសមដែរនោះ គឺក្នុងគ្រួសារសពនីមួយៗនឹងទទួលបានរវាងពី ៦ម៉ឺន ទៅ៧ម៉ឺនដុល្លារ។ ថវិកាទាំងនេះនឹងបញ្ចូលទៅក្នុងសៀវភៅធនាគារ ហើយនឹងប្រគល់ជូនទៅក្រុមគ្រួសារនៅពេលដ៏ខ្លីខាងមុខនេះ៕

    ប្រភព៖ Samdech Hun Sen, Cambodian Prime Minister
    ដោយ៖ ណារ៉ែន

    Share This Post:
    MPO4D jitutoto mpo4d Mpoplay