ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    សោកស្តាយផង! ហាងរបស់ជនជាតិជប៉ុនក៏ត្រូវអគារកម្ពស់៧ជាន់រលំលេីខ្ទេច​អស់ សំណាងល្អប្រពន្ធកូន និងបុគ្គលិកហាង បានរួចផុតពីគ្រោះថ្នាក់

    BY Khmernote Media June 25, 2019
    សោកស្តាយផង! ហាងរបស់ជនជាតិជប៉ុនក៏ត្រូវអគារកម្ពស់៧ជាន់រលំលេីខ្ទេច​អស់ សំណាងល្អប្រពន្ធកូន និងបុគ្គលិកហាង បានរួចផុតពីគ្រោះថ្នាក់

    ករណីឧបទ្ទវហេតុបាក់រលំអគារកំពស់ ៧ជាន់ នៅសង្កាត់លេខ ៤ ក្រុងព្រះសីហនុ ដែលបណ្តាលឲ្យមានមនុស្សស្លាប់ និងរបួស (ជាកម្មករ) ជាច្រើននាក់។ ក្នុងនោះផងដែលការរលំអគារក៏មានការប៉ះពាល់ដល់ផ្ទះសម្បែង និងសម្ភារៈទ្រព្យសម្បត្តិដែលនៅក្បែរអគារកើតហេតុ។

    ជាក់ស្តែងណាស់ភោជនីយដ្ឋានរបស់ជនជាតិជប៉ុនម្នាក់ក៏ត្រូវបានខូចខាតទាំងស្រុងដោយត្រូវអគារបាក់រលំលើ។ ជនជាតិជប៉ុនរូបនោះមានឈ្មោះ Tomotaka Arai មានភរិយានិងកូនប្រុសម្នាក់ ជាម្ចាស់ភោជនីយដ្ឋាន Kukai និងឈ្មោះ ក្រូច សុធា មាន ភរិយា និងកូនម្នាក់ ជាបុគ្គលិកហាង ក៏មិនមានគ្រោះថ្នាក់អ្វីឡើយ​ ពោលគឺបានរួចផុតជីវិតបន្ទាប់ពីអគារដែលមានរបងជាប់គ្នាបានបាក់រលំសង្កត់មកលើភោជនីយដ្ឋាន។ ក្នុងនោះឆ្មារបស់ជនជាតិជប៉ុនរូបនោះក៏ត្រូវបានរកឃេីញនៅក្រោមគំនរបែកបាក់​ កាលពីព្រឹកថ្ងៃ២៥​ ខែមិថុនា​ ឆ្នាំ​២០១៩នេះដែរ។

    យ៉ាងណាមិញក៏ពុំទាន់មានព័ត៌មានទាក់ទងទៅនឹងសំណងមកកាន់ខាងជនរងគ្រោះដែលខូចខាតទ្រព្យសម្បត្តិ ខណៈដែលជនជាតិចិន៤រូប ជាប់ពាក់ព័ន្ធនឹងករណីនេះត្រូវបានសាលាដំបូងខេត្តព្រះសីហនុ បានចេញដីកាបង្គាប់ឲ្យឃុំខ្លួន ជនជាតិចិនទាំង៤នាក់ជាបណ្តោះអាសន្ន។ ក្រោយពីមានដំណឹងថាហាងរបស់ជនជាតិជប៉ុនក៏ត្រូវអគារកម្ពស់៧ជាន់រលំលេីខ្ទេច​អស់មហាជនជាច្រើនសម្តែងក្តីអាណិតអាសូរ និងសំណូមពរឲ្យមានការផ្តល់សំណង ឬផ្តល់ជាជំនួយដល់ម្ចាស់ហាងជាជនជាតិជប៉ុនរូបនេះផង។

    គួររំលឹកថាប្រតិបត្តិការរុករកជនរងគ្រោះ ក្នុងឧបទ្ទវហេតុរលំបាក់អគារកម្ពស់៧ជាន់ នៅខេត្តព្រះសីហនុ បានបិទបញ្ចប់ហើយ នៅវេលាម៉ោង៧៖៣០នាទីយប់ម្សិលមិញ បន្ទាប់ពីបើកប្រតិបត្តិការរុករក និងសង្រ្គោះអស់រយៈពេល២ថ្ងៃកន្លះ។ ជនរងគ្រោះដែលក្រុមការងារបានជួយសង្រ្គោះយកចេញពីគំនរអគារបាក់បែក មានចំនួនសរុបចំនួន៥៤នាក់ ក្នុងនោះស្លាប់ចំនួន២៨នាក់ ស្រី០៤នាក់ និងរងរបួសចំនួន២៦នាក់ ស្រី០២នាក់៕

    ប្រភព៖ Chum Phearum / ស៊រ
    ដោយ៖ ណារ៉ែន

    Share This Post:
    MPO4D jitutoto mpo4d Mpoplay