ខ្មែរណូត

ស្វែងរក

  • PR

    (អត្ថបទពាណិជ្ជកម្ម) ទេព បូព្រឹក្ស ជី ដេវីត ភ្ញាក់ផ្អើលចំពោះការមកដល់ នៃវត្តមាន KID INK តារារ៉េបអន្តរជាតិល្បី ក្រោយប្រកាសថានឹងមកសម្តែងដោយផ្ទាល់ការប្រគំតន្ត្រីដ៏ពិសេសមួយរបស់ GANZBERG!

    BY Khmernote Media June 25, 2019
    (អត្ថបទពាណិជ្ជកម្ម) ទេព បូព្រឹក្ស ជី ដេវីត ភ្ញាក់ផ្អើលចំពោះការមកដល់ នៃវត្តមាន KID INK តារារ៉េបអន្តរជាតិល្បី ក្រោយប្រកាសថានឹងមកសម្តែងដោយផ្ទាល់ការប្រគំតន្ត្រីដ៏ពិសេសមួយរបស់ GANZBERG!

    ភ្នំពេញ៖ ព័ត៌មានដ៏កក្រើកនៃវត្តមានតារាចម្រៀងរ៉េបអន្តរជាតិ Kid Ink ក្នុងកម្មវិធីប្រគំតន្ត្រីដ៏ធំមួយរបស់ស្រាបៀរ GANZBERG បាននឹងកំពុងតែអង្រួនចិត្តអ្នកគាំទ្រឱ្យរំភើបជាខ្លាំង។ នៅក្នុងនោះ សូម្បីតែតារាចម្រៀងល្បីនៅស្រុកខ្មែរ ក៏កំពុងតែភ្ញាក់ផ្អើល រំភើបផងដែរ ដែលអាចមានឱកាសចូលរួមសម្តែងរួមគ្នាជាមួយតារារ៉េបបរទេសមួយរូបនេះ នៅក្នុងនោះ កញ្ញាទេព បូព្រឹក្សបានសរសេរសារលើគណនីហ្វេសប៊ុកជាផ្លូវការរបស់ខ្លួនថា៖ « អូហូចាស ថ្ងៃនោះដឹងតែសប្បាយកប់កប់ម៉ងមោះជាមួយនឹងតារាចំរៀងrapអន្តរជាតិ@kid ink ខ្ញុំក៏ច្រៀងដែរណាថ្ងៃទី30 សប្បាយម៉ាអស់ដៃម៉ង សំរាប់នាងខ្ញុំថ្ងៃនោះមានបទថ្មី2បទ ហើយនឹងការសម្តែងប្លែកអារម្មណ៍ គួរយលហើយ ចុះអ្នកទាំងចូលចិត្តបទរបស់ @kid inkមួយណាជាងគេ? »។

    គួរឱ្យដឹងថា តារារ៉េបដ៏ល្បី Kid Ink នឹងធ្វើការប្រគំតន្ត្រីដ៏ពិសេស នៅក្នុងកម្មវិធីជប់លៀងអបអរទទួលមេដាយ ដល់ទៅ ២ថ្ងៃជាប់ៗគ្នាតែម្តង ដោយថ្ងៃទី ២៩ ខែមិថុនា ឆ្នាំ ២០១៩ ធ្វើឡើង Premium Sen Sok និង ថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ ២០១៩ ធ្វើឡើងនៅទីក្រុងកោះពេជ្យ ដើម្បីធ្វើការអបអរសាទរ ស្រាបៀរ GANZBERG ទទួលបានមេដាយមាសកម្រិតពិភពលោក ៣ឆ្នាំផ្ទួនៗ ២០១៧ ២០១៨ ២០១៩ និងឈ្នះពានរង្វាន់ស្រាបៀរគុណភាពខ្ពស់បំផុតលំដាប់អន្តរជាតិពី Monde selection ។

    សូមចូលរួមអបអរសារទរ ស្រាបៀរហ្គេនស៍បឺគ ឈ្នះមេដាយមាសកម្រិតពិភពលោក ៣ឆ្នាំផ្ទួនៗ ២០១៧ ២០១៨ ២០១៩ និងឈ្នះពានរង្វាន់ស្រាបៀរគុណភាពខ្ពស់បំផុតលំដាប់អន្តរជាតិពី Monde selection៕

     

     

     

    Share This Post:
    MPO4D jitutoto mpo4d Mpoplay