LesMills គឺជាថ្នាក់ហាត់ប្រាណដ៏ពិសេសបំផុតឥឡូវនេះមាននៅក្លិបហាត់ប្រាណ The Place Fitness Center
ភ្នំពេញ ថ្ងៃទី ២២ មិថុនា៖ អ្វីដែលលោកអ្នកត្រូវការគឺការរំញោចដោយសំឡេងតន្ត្រី និងការធ្វើវាឡើងវិញជាដដែលៗ ។ នោះគឺជាពាក្យវេទមន្តនៅពេលដែលលោកអ្នកបោះជំហានចូលរួមជាមួយថ្នាក់ហាត់ប្រាណ Les Mills ។ ភាពដ៏សប្បាយរីករាយនៅពេលធ្វើលំហាត់ប្រាណគឺការស្ដាប់សំឡេងរំញោចនៃតន្ត្រី ហើយវានឹងធ្វើឲ្យលោកអ្នកឈ្លក់វង្វេងនៅពេលដែលធ្វើវា ។ ចូលរួមជាមួយថ្នាក់ហាត់របស់ LesMills យើងជឿជាក់ថាវានឹងជំរុញឲ្យលោកអ្នកមានរាងកាន់តែសក្តិសម បង្កើនភាពប្រកួតប្រជែង ជួបជាមួយមិត្តថ្មីៗហើយចុងក្រោយនោះគឺសម្រេចបានគោលដៅរបស់លោកអ្នក ។
ពេលនេះយើងសម្ពោធន៍ថ្នាក់ហាត់ចំនួន ៣ រួមមាន LesMills BODYPUMP ដែលជាការហ្វឹកហាត់ដោយការលើកទម្ងន់ជាគោលចាប់ពីផ្នែកខាងលើ កណ្ដាល និងផ្នែកខាងក្រោមនៃដងខ្លួនរបស់យើង ។ Les Mills RPM ជាការហ្វឹកហាតដោយយកថ្នាក់ជិះកង់ជាគោលដោយមានការប៉ះពាល់តិច និងដុតជាតិខ្លាញ់កាន់តែច្រើន ។ Les Mills BODYCOMBAT ជាថ្នាក់ហ្វឹកហាត់ដោយយកក្បាច់គុនជាគោល និងជួយបង្កើនភាពប្រសើរឡើងនៃបេះដូង ។

លោក Randy Fadlila ប្រធានផ្នែកទីផ្សារក្លឹបហាត់ប្រាណ The Place Fitness Center បានឲ្យដឹងថា ” ដោយមើលឃើញថាមានការកើនឡើងនៃសមាជិកកាន់តែច្រើននោះបានជំរុញឲ្យយើងតែងតែផ្ដល់នូវអ្វីដែលប្រសើបំផុតទាំងឧបករណ៍និងសេវាកម្ម ។ ជាក់ស្ដែងគណៈគ្រប់គ្រងបានសម្រេចធ្វើការវិនិយោគដោយនាំមកជូនថ្នាក់ហាត់របស់ Les Mills មកក្លឹបហាត់ប្រាណ The Place Fitness Center ហើយជាមួយវត្តមានថ្នាក់ហាត់ថ្មីនេះ សមាជិករបស់យើងអាចធ្វើការជ្រើសរើសការហាត់ដោយសេរីអាស្រ័យទៅលើសកម្មភាពផ្ទាល់របស់ពួកគេដើម្បីសម្រេចបានគោលដៅផ្នែករាងកាយដ៏ស័ក្ដិសម ។

The Place Fitness Center ជាក្លឹបហាត់ប្រាណដែលបានបំពាក់នូវសម្ភារទំនើបចុងក្រោយបង្អស់ ហើយមានសមាជិកប្រមាណជាង ៣០០០នាក់ ។ ថ្ងៃនេះយើងអាចស្វែងរកក្លឹបហាត់ប្រាណ The Place Fitness Center នៅបឹងកេងកង 1 និងទួលគោក ដែលទីតាំងទាំងនោះជាតំបន់យុទ្ធសាស្ត្រ និងពោរពេញដោយសក្ដានុពលនៅទីក្រុងភ្នំពេញ ប្រទេសកម្ពុជា ។ នៅទីនេះយើងមានផ្ដល់ជូនដូចជា អាងហែលទឹក ស្ទូឌីយ៉ូហ្វឹកហាត់យ៉ូហ្គា ស្ទូឌីយ៉ូហ្វឹកហាត់ដោយការជិះកង់ ស្ទូឌីយ៉ូសម្រាប់ធ្វើលំហាត់ប្រាណជាក្រុម និងស្ទូឌីយ៉ូសម្រាប់ការហ្វឹកហាត់ផ្សេងៗ (functional studio) ដោយបានបំពាក់នូវឧបករណ៍ទំនើបពីក្រុមហ៊ុន Technogym, Reebok, Adidas ។

ទំនាក់ទំនងព័ត៌មាន:
Randy Fadlila – Marketing Manager
randy.fadlila@mwgroup.com.kh
The Place Fitness Center: ក្លឹបដំបូងរបស់ពួកបយើងគឺនៅអគារ MW Building ជាន់ទី 6-8 មហាវិថីសីហនុ ភ្នំពេញចាប់ដំណើរការតាំងពីឆ្នាំ ២០០៨ ។ យើងបានប្ដូរទីតាំងទៅកាន់បឹងកេងកង 1 អគារ 11 ផ្លូវប៉ាស្ទ័រ (51) ។ យើងបានពង្រីកសាខាថ្មីមួយទៀតនៅផ្លូវសម្ដេចប៉ែន នុទ្ធ(289) ទួលគោក នៅឆ្នាំ ២០១៥ ។ យើងបានក្លាយជាក្លឹបហាត់ប្រាណមួយដ៏ល្អជាងគេនៅទីក្រុងភ្នំពេញ ដែលមានសមាជិកនៅមានសុពលភាពប្រមាណជាង ៣០០០នាក់ ។ មិនតែប៉ុនណោះក្លឹបយើងនាំមកនូវគុណវឌ្ឍិ បុគ្គលិកមានវិញ្ញាបនបត្រថ្នាក់អន្តរជាតិប្រកបដោយវិជ្ជាជីវៈ ។ យើងតែងតែរិះរកវិធីសាស្ត្រថ្មីៗដើម្បីគាំទ្រាំ និងជំរុញទឹកចិត្តដល់សមាជិករបស់យើង ។





