បច្ចេកវិទ្យា

Hacker ប្រើតែកុំព្យូទ័រតម្លៃ ៣៥ ដុល្លារប៉ុណ្ណោះ អាច Hack ចូលប្រព័ន្ធទំនាក់ទំនងរបស់អង្គការ NASA បានយ៉ាងងាយ

BY
Khmernote Media
June 26, 2019

ទីភ្នាក់ងារ​ NASA បានបង្ហាញថា ក្រុម Hacker ដែលបានវាយប្រហារប្រព័ន្ធទំនាក់ទំនងការហោះហើរ និងបានលួចទិន្នន័យនៃការហោះហើរមួយចំនួនផងនោះគឺពួកគេប្រើប្រាស់តែកុំព្យូទ័រ Raspberry Pi ដែលមានតម្លៃត្រឹមតែ ៣៥ ដុល្លារប៉ុណ្ណោះ។ សូមរម្លឹកឡើងវិញថា កាលពីឆ្នាំ ២០១៨ កន្លងទៅនេះ ក្រុមការងារហោះហើរទៅកាន់ទីអវកាសរបស់អង្គការ  NASA បានជួបប្រទះនូវបញ្ហាមួយក្នុងអំឡុងពេលធ្វើការហោះហើរទៅកាន់ទីអវកាសគឺ​មានការកាត់ផ្តាច់ទំនាក់ទំនងរវាងអ្នកនៅលើទីអវកាសមកកាន់អ្នក ដែលនៅភពផែនដីមួយរយៈពេលខ្លី ហើយក្នុងអំឡុងពេលនោះដែរទិន្នន័យនៃការហោះហើរមួយចំនួនដែលគេត្រូវបញ្ជូនមកកាន់ក្រុមការងារក៏ត្រូវបានគេលួចផងដែរ។​

រហូតមកទល់នឹងពេលនេះទើបគេរកឃើញការពិតថា បញ្ហានោះកើតឡើងដោយសារមានការជ្រៀតជ្រែងពីកុំព្យូទ័រ Raspberry Pi ដែលស្ថិតនៅក្រោមការបញ្ជារពីអ្នកដែលមានជំនាញខ្ពស់បំផុត។ NAZA បានបញ្ជាក់ថា កុំព្យូទ័រ Raspberry Pi ត្រូវបានគេប្រើនៅក្នុងទូរទស្សន៍ ឬប្រើសម្រាប់បង្រៀនក្មេងៗសរសេរកូដប៉ុណ្ណោះ តែចោរអ៊ីនធឺណិតដ៏មានជំនាញខ្ពស់រូបនេះ អាចប្រើប្រាស់កុំព្យូទ័រតម្លៃត្រឹម ៣៥ ដុល្លារនេះទៅអុកឡុកការងារយ៉ាងធំបាន៕

អត្ថបទ៖ ភក្តី

Share This Post: