សុវត្ថិឌី ធារីកា បកស្រាយបទចម្រៀងរៀបរាប់ពីសោកនាដកម្ម បាក់ស្រុតអគារនៅឯខេត្តព្រះសីហនុ ស្តាប់ហើយពិតជាទប់ទឹកភ្នែកមិនបាន
- June 25, 2019
ករណីបាក់ស្រុតអគារនៅខេត្តព្រះសីហនុបានធ្វើឲ្យមហាជនខ្មែរទាំងក្នុង និងក្រៅប្រទេសភ័យតក់ស្លុតក្រៀមក្រំចិត្តជាខ្លាំង។ ដោយគ្រោះថ្នាក់មួយនេះបានឆក់យកជីវិតមនុស្សស្លូតត្រង់ជាច្រើននាក់ ដែលប្រកបរបរធ្វើការកម្មករសំណង់ ដើម្បីចិញ្ចឹមជីវិត។ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាក៏បានចូលរួមសម្តែងការសោកស្តាយ និងបានចុះទៅដល់ទីតាំងផ្ទាល់ផងដែរ។
ដោយឡែកក្នុងសង្គមសិល្បៈតារាប្រុសស្រីជាច្រើននាក់ក៏បានបង្ហោះសារចូលរួមរំលែកទុក្ខដល់អ្នករងគ្រោះ និងក្រុមគ្រួសារពេញបណ្តាញសង្គម។ ក្នុងនោះតារាចម្រៀងស្រី សុវត្ថិឌី ធារីកា ដែលជាអតីតបេក្ខភាព Cambodian Idol ក៏បានចូលរួមរំលែកទុក្ខតាមរយៈការបកស្រាយចំរៀងចំណងជើងថា “ខ្ញុំចូលរួមរំលែកទុក្ខ” ដែលនិយាយរៀបរាប់ពីសោកនាដកម្មបាក់ស្រុតអគារឆក់យកជីវិតមនុស្សនៅឯខេត្តព្រះសីហនុនេះផងដែរ។ ចំរៀងមួយបទនេះពោរពេញទៅដោយអត្ថន័យ អមជាមួយសម្លេងដ៏ពីរោះធ្វើឲ្យអ្នកស្តាប់សឹងតែព្រឺសម្បុរ និងកើតក្តីអាណិតជាពន់ពេក ស្រក់ទឹកភ្នែកដោយពុំដឹងខ្លួន។ ចង់ដឹងច្បាស់សូមទស្សនា និងស្តាប់ជាមួយវីដេអូខាងក្រោមនេះ៖
- Share This Post:












