សម្តេចតេជោ បានបង្ហោះថាទឹកប្រាក់សប្បុរសជនឧបត្ថម្ភបានកើនពី 2,198,400$ ឡើង 2,368,400$
មុននេះបន្តិចសម្តេចតេជោបានបង្ហោះព័ត៌មានបន្ថែមថា៖ អាស្រ័យដោយក្តីអាណិតស្រឡាញ់ ចំពោះជនរងគ្រោះ សប្បុរសជននៅបន្ត ជួយឧបត្ថមដែលធ្វើចំនួនទឹកប្រាក់កើន ឡើងពី2,198,400$ដល់2,368,400$។ ដោយដក៣០មុឺនដុល្លាចែកជូនអ្នកត្រូវ របួសថវិការនៅសល់សម្រាប់ចែកជូន ក្រុមគ្រួសារអ្នកស្លាប់កើនពីចំនួន 1,898,400$ដល់2,068,400$ ដែលធ្វើអោយគ្រួសារសពម្នាក់ៗទទួល បានកើនពី67,800$ដល់73,870$។
យើងនៅតែបន្តទទួលជំនួយឧបត្ថមនេះ តទៅទៀតដែលក្នុងឱកាស់នេះខ្ញុំសូម ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ការជួយឧបត្ថម្ភដ៏ថ្លៃថ្លានេះ។លោក សេង ទៀងនឹងចាត់ចែងបញ្ជូនថវិការ នេះទៅកាន់គ្រួសារសពនៅពេលបិទ បញ្ចប់ការទទួលជំនួយតាមរយះធានាគារ។ ខ្ញុំក៏សុំបញ្ជាក់ជូនផងដែរថាយប់មុិញនេះ នៅមុនម៉ោង១២យប់ខ្ញុំបានឱ្យលោក សេង ទៀងយកថវិការខ្ញុំទៅចែកជូន កម្លាំងចូលរួមប្រត្តិបត្តិការចំនួន១៤៨៧នាក់ក្នងនោះនារី៣៥នាក់ ដោយម្នាក់ៗជាបុរសទទួលបាន100$ ជានារីទទួលបាន200$។ ថវិការដែលទទួលបានពីសប្បុរសជន ប្រើប្រាស់សម្រាប់តែអ្នកស្លាប់និងរបួស ប៉ុណ្ណោះ៕

