បច្ចេកវិទ្យា

ប្រយ័ត្ន! មេរោគថ្មីនៅលើ iOS 11 អាចបង្ហាញសារឯកជនអ្នកនៅលើ Lock Screen របស់ iPhone បាន

BY
Khmernote Media
March 22, 2018

សម្រាប់មេរោគថ្មីមួយដែលត្រូវបានរកឃើញនៅក្នុង iOS 11 អាចនឹងធ្វើការវាយប្រហារកម្មវិធីផ្ញើរសារ ដោយធ្វើឲ្យសារឯកជនដែលផ្ញើរចូលមក បង្ហាញនៅលើ Lock Screen របស់ iPhone តែម្ដង។ ដោយឡែក មេរោគនេះត្រូវបានរកឃើញដោយលោក Brazilian ហើយវាផ្ដល់ផលប៉ះពាល់ស្ទើររាល់កម្មវិធីផ្ញើរសារទាំងអស់ដែលមានដូចជា WhatsApp, Signal, Telegram និង Skype។

ជាធម្មតា នៅក្នុង iOS 11 គឺមានមុខងារអនុញ្ញាតឲ្យអ្នកប្រើប្រាស់ ធ្វើការបិទបាំងរាល់សារនានាដែលផ្ញើរចូលមក មិនឲ្យបង្ហាញនៅលើ Lock Screen ឡើយ ហើយអ្នកត្រូវធ្វើតាមជំហានខាងក្រោមនេះ ដើម្បីបើកមុខងារនេះឡើង៖

1/ ចូលទៅកាន់ Setting

2/ រកមើលពាក្យថា Notifications

3/ ចូលទៅកាន់ Show Previews

4/ បន្ទាប់មកជ្រើសយកពាក្យថា When Unlocked

យោងតាមគេហទំព័រ MacMagazine បានរកឃើញថា ដើម្បីប្រើមុខងារ Siri ឲ្យអាន Notification ឲ្យអ្នក គឺគ្រាន់តែនិយាយពាក្យថា “Hey Siri, read my notification on the lock screen” នោះមុខងារជំនួយការដោយសម្លេងនេះ នឹងធ្វើការអានរាល់សារទាំងអស់ដែលមាន បើទោះជាអ្នកកំណត់ជា “When Unlocked” ក៏ដោយ។

ទាក់ទងទៅនឹងមេរោគថ្មីនេះ ពិតជាធ្វើឲ្យអ្នកប្រើប្រាស់មានការព្យួយបារម្មណ៍ទាក់ទងទៅនឹងឯកជនភាពរបស់ពួកគេមែនទែន។ មួយវិញទៀត មេរោគនេះក៏អាចនឹងផ្ដល់ផលប៉ះពាល់ដល់កម្មវិធីមួយចំនួនផ្សេងទៀតដូចជា Telegram និង Signal ជាដើម។

គួរបញ្ជាក់ផងដែរថា មេរោគនេះគឺវាយប្រហារខ្លាំងបំផុតសម្រាប់ iPhone ទាំងឡាយណាដែលដំណើរការលើប្រព័ន្ធ iOS ជំនាន់ទី 11.2.6 និងជំនាន់តេស្តសាកល្បង iOS 11.3។ ទោះជាយ៉ាងណា ភាពអសកម្មនេះត្រូវបានរាយការណ៍ទៅដល់ក្រុមហ៊ុន Apple រួចហើយ ដូចនេះវានឹងត្រូវបានជួសជុល និងកែប្រែក្នុងពេលដ៏ខ្លីខាងមុខ។ ប្រសិនបើអ្នកកំពុងទទួលរងការប៉ះពាល់ពីមេរោគនេះ អ្នកអាចចូលទៅកាន់ Setting -> Siri រួចបិទមុខងារនេះចោលតែម្ដងទៅ។

Fu

ប្រភព៖ idropnews

Share This Post: