ព័ត៌មានជាតិ
គ្រឿងញៀនជាង២តោន ត្រូវបានដុតបំផ្លាញចោលនាព្រឹកនេះនៅកោះពេជ្រ
BY Khmernote Media
June 26, 2019
រាជធានីភ្នំពេញ៖ នៅក្នុងឱកាសទិវាប្រឆាំគ្រឿងញៀនអន្តរជាតិ នាព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ ២០១៩នេះ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនបានរៀបចំធ្វើការដុតបំផ្លាញគ្រឿងញៀនជាច្រើនប្រភេទប្រមាណជាង២តោន នៅមជ្ឈមណ្ឌលកោះពេជ្រ រាជធានីភ្នំពេញ។ កម្មវិធីនេះផងដែរ រៀបចំធ្វើឡើងក្រោមអធិបតីភាព សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ តំណាងសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា។
បើតាមមន្ត្រីជាន់ខ្ពស់នៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនបានឱ្យដឹងថា គ្រឿងញៀនជាង២តោន ដែលត្រូវដុតបំផ្លាញចោលនោះ រួមមាន៖ ហេរ៉ូអ៊ីន, មេតំហ្វេតាមីន, អំហ្វេតាមីន, អុចស្តាស៊ី, កេតាមីន, នីមេតាហ្សីប៉ាម, ពីរ៉ូវ៉ាឡេរ៉ូន (ថ្នាំគ្រាប់), ពីរ៉ូវ៉ាឡេរ៉ូន (ម្សៅម៉ដ្ឋ)៕

អត្ថបទ៖ សេម
