នោះ! ក្រុមហ៊ុន Verizon, AT&T និង Best Buy នឹងបញ្ឈប់ការលក់ស្មាតហ្វូនរបស់ក្រុមហ៊ុន Huawei ក្នុងសហរដ្ឋអាមេរិច ហើយនេះគឺជាមូលហេតុ…
- March 22, 2018
យើងទាំងអស់គ្នាបានដឹងហើយថា ក្រុមហ៊ុន Verizon និង AT&T ត្រូវបានរាជរដ្ឋាភិបាលរបស់សហរដ្ឋអាមេរិចហាមឃាត់មិនឲ្យលក់កំពូលស្មាតហ្វូន Huawei Mate 10 Pro ទៅឲ្យអតិថិជនណាម្នាក់ឡើយ ដោយសារតែស្មាតហ្វូននេះមានផ្ទុកនូវបណ្ដាញតភ្ជាប់ដោយផ្ទាល់ទៅកាន់រាជរដ្ឋាភិបាលរបស់ប្រទេសចិន។ ដោយឡែក កាលពីម្សិលមិញនេះ អតីតអ្នកគ្រប់គ្រងសន្តិសុខ 3នាក់ក្នុងប្រទេសកាណាដា កំពុងព្រមានដល់រដ្ឋបាល Trudeau ថាពួកគេចាំបាច់ត្រូវកាត់ផ្តាច់ទំនាក់ទំនងទាំងអស់ជាមួយក្រុមហ៊ុន Huawei។

ក្នុងថ្ងៃេនះតែម្ដង ក្រុមហ៊ុន Best Buy បានចូលរួមក្នុងយុទ្ធនាការនេះដែរហើយ។ តាមរយៈការព្យួយបារម្មណ៍នេះ ក្រុមហ៊ុននឹងមិនបំពេញសារពើភ័ណ្ឌសម្រាប់ស្មាតហ្វូន Mate 10 Pro ឡើយ ហើយក្រោយមកប៉ុន្មានសប្ដាហ៍ ក្រុមហ៊ុននេះនឹងបញ្ឈប់ការលក់ផលិតផលរបស់ក្រុមហ៊ុន Huawei នេះតែម្ដង។ ទោះជាយ៉ាងណា Mate 10 Pro នៅតែដាក់លក់ធម្មតាលើគេហទំព័រ Amazon, Microsoft stores, Newegg និង B&H Photo Video។
ស្របពេលជាមួយគ្នានេះ ថ្នាក់ដឹកនាំរបស់ក្រុមហ៊ុន Huawei បានលើកឡើងថា “ផលិតផល និងដំណោះស្រាយរបស់យើងត្រូវបានប្រើប្រាស់ដោយក្រុមហ៊ុនធំៗ ជាង 500 និងអតិថិជនរាប់រយលាននាក់នៅក្នុងបណ្តាប្រទេសជាង 170 ជុំវិញពិភពលោក។ ហើយយើងពិតជាទទួលបានការជឿទុកចិត្តខ្លាំងពីសំណាកពួកគេ។”
គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុន Huawei បានកំណត់យ៉ាងច្បាស់ថា ខ្លួននឹងក្លាយទៅជាក្រុមហ៊ុនផលិតស្មាតហ្វូនដ៏ធំជាងគេបង្អស់លើពិភពលោកក្នុងឆ្នាំ2021។ ដោយឡែក សម្រាប់ពេលបច្ចុប្បន្ន ក្រុមហ៊ុននេះនៅឈរក្រោមលំដាប់ថ្នាក់ក្រុមហ៊ុន Samsung និង Apple នៅឡើយទេ។
ប្រភព៖ phonearena
- Share This Post:








