តារាចម្រៀងជើងចាស់ថៃ J Jetrin ព្រមជាមួយកូនប្រុសចូលរួមរំលែកទុក្ខ ដល់ជនរងគ្រោះបាក់រលំអគារនៅកម្ពុជា
- June 26, 2019
សោកនាដកម្មបាក់រលំអគារនៅខេត្តព្រះសីហនុកាលពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៩ នេះបានធ្វើឲ្យមហាជនតក់ស្លុតជាខ្លាំងដោយបានឆក់យកជីវិតប្រជាពលរដ្ឋស្លូតត្រង់អស់២៨នាក់ និងរងរបួសជាច្រើននាក់។ មហាជនជាច្រើនទាំងក្នុងនិងក្រៅប្រទេសបានសំដែងការសោកស្តាយជាខ្លាំង និងចូលរួមរំលែកទុក្ខពេញបណ្តាញសង្គមមានទាំងជាតិសាសបរទេសជាច្រើនបានចូលរួមដោយភ្ជាប់ជាមួយពាក្យថា Pray For Cambodia។
ក្នុងនោះតារាចម្រៀងថៃលោក J Jetrin Wattanasin និងកូនប្រុសទាំងពីរនាក់ដែលម្នាក់ត្រូវបានគេស្គាល់ច្បាស់ថាជាតារាចម្រៀងនិងសម្តែងល្បីឈ្មោះ Jaonaay ម្នាក់ទៀត Jaokhun ក៏បានចូលរួមសម្តែងការសោកស្តាយតាមរយៈការ Lives វីដអូផងដែរ។ ដោយពួកគាត់បាននិយាយថា «Pray For Cambodia and Stay Strong»។ នេះគឺជាការចូលរួមសោកស្តាយមួយ ពីតារាចម្រៀងប្រចាំប្រទេសថៃដែលធ្វើឲ្យអ្នកគាំទ្ររបស់ពួកគាត់រំភើបចិត្តជាខ្លាំងដែលបានយកចិត្តទុកដាក់ចំពោះប្រទេសកម្ពុជា៕
- Share This Post:











