ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ទារកកំសត់ត្រូវផ្លែប៉ោមមួយផ្លែធ្លាក់ចំក្បាលផុងលលាដ៏ក្បាលសន្លប់បាត់ស្មារតី

    BY Khmernote Media March 22, 2018
    ទារកកំសត់ត្រូវផ្លែប៉ោមមួយផ្លែធ្លាក់ចំក្បាលផុងលលាដ៏ក្បាលសន្លប់បាត់ស្មារតី

    ចិន៖ ទារកអភ័ព្ទម្នាក់ត្រូវបានផ្លែប៉ោមមួយផ្លែធ្លាក់ចំក្បាល ស្ទើរផុងលលាដ៏ក្បាល ខណៈដែលម្តាយរបស់ទារករូបនោះកំពុងតែបីគេនៅពីមុខអគារមួយ។ ភាពចៃដន្យ និងជារឿងស៊យបំផុតនេះ បានកើតឡើងនៅមុខអគារអាផាតមិនមួយកន្លែងស្ថិតនៅក្នុងក្រុង Dongguan ប្រទេសចិន។​

    ទារកដែលជាជនរងគ្រោះមានអាយុ៣ខែ និងមានឈ្មោះថា Tongtong ។ បន្ទាប់ពីត្រូវផ្លែប៉ោមធ្លាក់ចំក្បាលភ្លាម ទារនោះសន្លប់បាត់ស្មារតី ផុងលលាដ៏ក្បាល និងបានបញ្ចូនទៅកាន់មន្ទីរពេទ្យភ្លាមៗតែម្តង។ ក្រោយកើតមានគ្រោះថ្នាក់នេះ​ ខាងប៉ូលិសបានបើការស៊ើបអង្គេតទើបរកឃើញការពិតថា ការពិតមានក្មេងស្រីអាយុ១១ឆ្នាំ រស់​​នៅជាន់ទី២៤ នៃអគារអាផាតិមិនេះ បានប្រលែងលេងជាមួយនឹងឆ្កែ ហើយក៏បានជ្រុលដៃបោះផ្លែប៉ោមនោះមកក្រោមតែម្តង។

    មកទល់នឹងពេលនេះការទូទាត់ថ្លៃព្យាបាលរបស់ Tongtong  បានកើនឡើងដល់ ២០,៥០០ដុល្លារ ខណៈដែលខាងគ្រួសារក្មេងស្រី ដែលជាអ្នកបង្កហេតុមានលទ្ធភាពសងត្រឹមតែ ៤,៧០០ដុល្លារប៉ុណ្ណោះ៕

    ដោយ៖ ភក្តី

    ប្រភព៖ medium

    Share This Post:
    MPO4D jitutoto mpo4d Mpoplay