iPhone 11 មិនទាន់ចេញផង តែស្រោមវិញដាក់លក់ព្រៀតពេញអនឡាញ
- June 27, 2019
ទោះមិនទាន់ចេញលក់ជាផ្លូវការមែន តែរូបរាង និងគុណសម្បត្តិរបស់ទូរស័ព្ទ iPhone 11 ត្រូវបានបែកធ្លាយជាបន្តបន្ទាប់។ តួយ៉ាងសារព័ត៌មានបច្ចេកវិទ្យា GSMARENA បានចុះផ្សាយថា មានស្រោមសម្រាប់ដាក់ទូរស័ព្ទ iPhone 11 ជាច្រើនត្រូវបានគេរចនាឡើងរួចជាស្រេច ដើម្បីទុកលក់នៅពេលដែលទូរស័ព្ទចេញលក់ជាផ្លូវការ។ តាមរយៈរូបភាពដែលគេទទួលបាននោះបានបង្ហាញថា iPhone 11 នឹងធ្វើការផ្លាស់ប្តូរប្រភេទរន្ធបញ្ចូលថ្មរបស់ខ្លួនដោយរចនានូវរន្ធប្រភេទ Lightning ដែលត្រូវប្រើជាមួយនឹងខ្សែបញ្ចូលថ្មប្រភេទ USB-C ហើយវាក៏ដូចគ្នាទៅនឹងរន្ធ និងខ្សែបញ្ចូលថ្មរបស់ iPad Pro ផងដែរ។

ក្រៅតែពីផ្លាស់ប្តូរកន្លែងបញ្ចូលថ្មនេះ ស្រោមសម្រាប់ដាក់ទូរស័ព្ទដែលកំពុងទទួលបានការចាប់អារម្មណ៍នេះក៏បានបង្ហាញផងដែរថា កាមេរ៉ាមុខរបស់ iPhone 11 ក៏មានការរចនាថ្មីដែរគឺកាមេរ៉ាមុខរបស់ iPhone 11 មានរន្ធរហូតដល់ទៅ ៤ ឯណោះ ដែល៣រន្ធជាកាមេរ៉ា និងមួយទៀតជា Flash ចំណែកឯក្បាលឆកគឺនៅដដែលមិនមានការលុបបំបាត់ ឬក៏បង្រួមឲ្យតូចឡើយ៕
អត្ថបទ៖ ភក្តី
- Share This Post:










