បច្ចេកវិទ្យា

ឧបករណ៍នេះឡូយណាស់! ជួយឲ្យ iPhone X មានប៊ូតុង Home វិញ និងអាចស្ដាប់ចម្រៀងពេលកំពុងបញ្ចូលថ្មបានថែមទៀត (មានវីដេអូ)

BY
Khmernote Media
March 22, 2018

តាំងពីដើមមក រាល់ផលិតផល iPhone របស់ក្រុមហ៊ុន Apple ទាំងអស់សុទ្ធតែមានភ្ជាប់មកជាមួយនឹងប៊ូតុង Home ដើម្បីឲ្យអ្នកប្រើប្រាស់ងាយស្រួលក្នុងការត្រឡប់ទៅកាន់មីនុយដើមវិញ។ ដោយឡែក ប្លែកគេតែ iPhone X ប៉ុណ្ណោះដែលគេស្គាល់ថា ជាផលិតផលគម្រប់ខួប 10ឆ្នាំ គឺគ្មានភ្ជាប់មកជាមួយនឹងប៊ូតុង Home ទេ។

ទោះជាយ៉ាងណា ប្រសិនបើអ្នកជាអតិថិជនប្ដូរផ្ដាច់របស់ក្រុមហ៊ុន Apple និងជាពិសេសផលិតផល iPhone នោះអ្នកប្រាកដជាចង់បាន iPhone X យកទៅប្រើប្រាស់ជាមិនខាន ព្រោះនេះគឺជាម៉ូដែលកំពូល។ ជាអកុសល ម៉ូដែលនេះគ្មានប៊ុតុង Home ឡើយ ឯរន្ធដោតកាសក៏គ្មានដែរ ដូចនេះប្រសិនបើអ្នកនៅតែចង់បានប៊ូតុង Home សម្រាប់ iPhone X នេះ យើងសូមណែនាំលោកអ្នកនូវផលិតផលមួយ។

ឧបករណ៍នេះគឺជាប្រភេទ Adapter ដែលដោតជាប់ទៅនឹងរន្ធសាកថ្មដើម្បីបង្កើតបានជាប៊ុតុង Home រន្ធសាកថ្ម និងរន្ធដោតកាសផងដែរ។ ទាក់ទងទៅនឹងប៊ូតុង Home លោកអ្នកអាចនឹងឃើញរង្វង់ពណ៌មាស ប៉ុន្ដែនេះមិនមែនជា sensor ស្កេនស្នាមក្រយ៉ៅដៃឡើយ។

គួរបញ្ជាក់ផងដែរថា ជាមួយនឹងឧបករណ៍នេះ នឹងអាចជួយឲ្យអ្នកសាកថ្មបណ្ដើរស្ដាប់ចម្រៀងបណ្ដើរបានផងដែរ ហើយសម្រាប់តម្រូវការគឺ iPhone របស់អ្នកត្រូវឈរនៅជំនាន់ iOS 11.2.1 និងមិនត្រូវការកម្មវិធីជំនួយអ្វីទាំងអស់។ មិនតែប៉ុណ្ណោះ អ្នកអាចប្រើឧបករណ៍នេះបានជាមួយនឹងប្រភេទ iPhone X, iPhone 5, iPhone 6, iPhone 7 និង iPhone 8 ផងដែរ។

Fu

ប្រភព៖ YouTube

Share This Post: