ប្រកួតគំនូរប្រាក់លាន ក្រោមប្រធានបទ “ទេពកោសល្យខ្ញុំ” កំពុងទទួលបានការចាប់អារម្មណ៍ខ្លាំង
កម្មវិធីដ៏ពិសេសមួយនេះបានបង្កើតឡើងដោយ ផ្ទះមេគង្គ ដែលជាផលិតផលរបស់ក្រុមហ៊ុន អាយ អេស អាយ ស្ទៀល ដើម្បីផ្តល់ឱកាសដល់កូនខ្មែរក្នុងការបញ្ចេញស្នាដៃរបស់ខ្លួនជាមួយរង្វាន់ប្រាក់លាន ក្រោមប្រធានបទ “ទេពកោសល្យខ្ញុំ” ហើយបងប្អូនអាចចូលរួមប្រកួតបានដោយសេរី។ ក្នុងការប្រកួតប្រជែងនេះដែរ គឺតម្រូវអោយបេក្ខជន បេក្ខនារី ទាំងអស់ធ្វើការថតវីដេអូសកម្មភាពគូរគំនូររបស់ខ្លួន ជាលក្ខណៈ Time-laps (វីដេអូលឿន) ដែលអាចមានរយៈពេលយូរបំផុត ៣នាទី កន្លះ រួចផ្ញើវីដេអូគំនូរមកកាន់ ផ្ទះមេគង្គ ដើម្បីធ្វើការប្រកួតប្រជែង ជាការស្រេច។ បេក្ខជន បេក្ខនារីទាំងអស់តម្រូវឲ្យធ្វើការចុះឈ្មោះសម្រាប់ការប្រកួតប្រជែងនេះ។

វិដេអូគំនូរទាំងអស់ត្រូវបានគណៈកម្មការធ្វើការវាយតំលៃនិងដាក់ពិន្ទុ ជាមួយការផ្តល់ពិន្ទុពីអ្នកលេង Facebook ទៅតាមលក្ខខណ្ឌរបស់ក្រុមហ៊ុន ហើយប្រាក់រង្វាន់សម្រាប់ជ័យលាភីមានដូចតទៅ៖
– ជ័យលាភីលេខ១ នឹងទទួលបានទឹកប្រាក់ 1,500,000 រៀល
– ជ័យលាភីលេខ២ នឹងទទួលបានទឹកប្រាក់ 1,000,000 រៀល
– ជ័យលាភីលេខ៣ នឹងទទួលបានទឹកប្រាក់ 500,000 រៀល។
កុំភ្លេចចូលរួមប្រកួតទាំងអស់គ្នាណា ព្រោះអត់អស់លុយទេ ហើយអាចបង្ហាញសមត្ថភាពខ្លួនថែមទៀត តែបើឈ្នះទៀតនោះ លោកអ្នកនឹងទទួលបានប្រាក់រង្វាន់ដ៏ពិសេសផងដែរ។
សម្រាប់លក្ខខណ្ឌនានានៃការប្រកួតសូមចូលទៅកាន់ https://bit.ly/2N1rKGi
ចុះឈ្មោះចូលរួមប្រកួតសូមចូលទៅកាន់
https://bit.ly/2FmtKTa ឬតាមរយៈហ្វេសប៊ុកផ្ទះមេគង្គ
ចាប់ផ្តើមចុះឈ្មោះពីពេលនេះទៅ រហូតដល់ថ្ងៃទី ៨ កក្កដា ឆ្នាំ ២០១៩។ សម្រាប់ព័ត៌មានបន្ថែមសូមទំនាក់ទំនងមកកាន់លេខ 086 777 526 ៕
