ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    អាមេរិកព្រមានបន្ថែមពន្ធលើទំនិញរបស់ចិន ១០% បន្ថែមទៀត ប្រសិនបើគ្មានកិច្ចព្រមព្រៀងណាមួយ

    BY autoadmin June 27, 2019
    អាមេរិកព្រមានបន្ថែមពន្ធលើទំនិញរបស់ចិន ១០% បន្ថែមទៀត ប្រសិនបើគ្មានកិច្ចព្រមព្រៀងណាមួយ

    ប្រធានាធិបតីអាមេរិកលោក ដូណាល់ ដ្រាំ បានព្រមានបន្ថែមពន្ធលើប្រទេសចិន ប្រសិនបើកិច្ចចរចានាពេលខាងមុខរបស់លោកជាមួយប្រធានាធិបតីចិនលោក ស៊ី ជីនភីង មិនអាចទទួលបានលទ្ធផល។ នៅក្នុងបទសម្ភាសន៍តាមទូរស័ព្ទជាមួយបណ្តាញធុរកិច្ច FOX កាលពីថ្ងៃពុធលោក ដ្រាំ បាននិយាយថា លោកអាចពិចារណាលើពន្ធ ១០ភាគរយ បន្ថែមទៅលើពន្ធស្នើទៅលើកមុន ដែលមានតម្លៃ ៣០០ ពាន់លានដុល្លារអាមេរិក បើមិនមានកិច្ចព្រមព្រៀងណាមួយ។ គួរឱ្យដឹងផងដែរថា ភាគីទាំងពីរបានដាក់ពន្ធចំនួន ២៥ភាគរយ លើទំនិញទៅវិញទៅមកទាំងសងខាង ដែលមានតម្លៃរាប់រយពាន់លានដុល្លារ។

    សេចក្តីអត្ថាធិប្បាយរបស់លោក ដូណាល់ ដ្រាំ គឺនៅមុនកិច្ចពិភាក្សា ដែលបានគ្រោងទុកជាមួយលោក ស៊ី ជីនភីង នាថ្ងៃសៅរ៍នេះ នៅខាងក្រៅកិច្ចប្រជុំកំពូល G20 ក្រុងអូសាកា ភាគខាងលិចប្រទេសជប៉ុន។ សង្រ្គាមពាណិជ្ជកម្មបានកើនឡើងចាប់តាំងពីខែមុនមក ដោយភាគីទាំងពីរបានដាក់ពន្ធដារលើទំនិញរបស់គ្នាទៅវិញទៅមក។ សហរដ្ឋអាមេរិកក៏បានហាមឃាត់ក្រុមហ៊ុនអាមេរិកមិនឱ្យធ្វើអាជីវកម្មជាមួយក្រុមហ៊ុនទូរគមនាគមន៍ធំរបស់ចិន Huawei ផងដែរ បើគ្មានការអនុញ្ញាតពីរដ្ឋាភិបាល ខណៈប្រទេសចិនប្រឆាំងយ៉ាងខ្លាំងចំពោះទង្វើនេះ៕

    អត្ថបទ៖ លីដា

    Share This Post: