គាំទ្រអំពើល្អក្នុងសង្គម! ក្មេងស្រីដែលត្រូវចោរឆក់ទូរស័ព្ទដៃពេលជួយលក់នំម្តាយ ពេលនេះមានសប្បុរសជនជួយទិញទូរស័ព្ទដៃថ្មីឲ្យហើយ
- June 27, 2019
កាលពីថ្ងៃទី២៦ ខែមិថុនា ម្សិលមិញនេះ វីដេអូក្មេងស្រីតូចលក់នំតាមចិញ្ចើមផ្លូវលើកដៃសំពះសុំឲ្យបងប្អូនជួយ ព្រោះត្រូវចោរឆក់ទូរស័ព្ទដៃរបស់ម្តាយខ្លួន ត្រូវបានគេចែករំលែកពេញបណ្តាញសង្គម ដោយមហាជនជាច្រើននាក់បានកើតក្តីអាណិតអាសូរនាងជាខ្លាំង។ ក្រោយមកក៏មានអ្នកប្រកាសចង់ជួយនាងជាច្រើននាក់ផងដែរ។
តាមរយៈប្រភពហ្វេសប៊ុកដែលមានគណនីឈ្មោះថា Pēnh LāmBó បានបង្ហោះឲ្យដឹងថា «បងប្រុសស្អាតហើយចិត្តល្អទៀត ទិញទូរស័ព្ទអោយប្អូនស្រីដែលត្រូវពួកអាចោរថោកទាបលួច អគុណបងប្រុសផងដែលជួយ»។ ប្រុសស្អាតដែលជាសប្បុរសជនចិត្តធម៌រូបនោះត្រូវបានគេស្គាល់ថាជាម្ចាស់ហ្វេសប៊ុកដែលមានគណនីឈ្មោះថា VJ Ping ដែលជាអ្នកលក់ផលិតផលអនឡាញមួយរូប មិនត្រឹមតែស្អាត សង្ហានោះទេ ថែមទាំងចិត្តល្អទៀត៕
- Share This Post:
ផ្ទាំងពាណិជ្ជកម្មនឹងបិទក្នុង









