ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    រូបថតបង្ហាញសកម្មភាពអ្នកម្តាយបង្រៀនកូនប្រុសសរសេរអក្សរនៅលើចិញ្ចើមផ្លូវ កំពុងធ្វើឲ្យមហាជនរំជួលចិត្តជាពន់ពេក

    BY autoadmin June 27, 2019
    រូបថតបង្ហាញសកម្មភាពអ្នកម្តាយបង្រៀនកូនប្រុសសរសេរអក្សរនៅលើចិញ្ចើមផ្លូវ កំពុងធ្វើឲ្យមហាជនរំជួលចិត្តជាពន់ពេក

    វៀតណាម៖ រូបថតស្ត្រីម្នាក់ដែលកំពុងជួយបង្រៀនកូនប្រុសរបស់គាត់ឱ្យរៀនសរសេរនៅលើចិញ្ចើមថ្នល់មួយ ក្នុងទីក្រុងហូជីមិញកាលពីពេលថ្មីៗនេះ កំពុងទាក់ទាញចំណាប់អារម្មណ៍អ្នកលេងបណ្ដាញសង្គមជាច្រើននៅវៀតណាម ដោយសារភាពជាម្ដាយគំរូរបស់គាត់។ រូបថតដ៏គួរឱ្យចាប់អារម្មណ៍នេះថតដោយជាងថតរូបលោក Bui Xuan Vu ខណៈដែលលោកកំពុងស្វែងរកទីតាំងប្លង់នៅទីប្រជុំជន សម្រាប់ថតរូបជាលក្ខណៈបំផុសគំនិត កាលល្ងាចពីថ្ងៃអាទិត្យថ្មីៗនេះ។

    លោក Bui Xuan Vu បានឱ្យដឹងថា ដំបូងឡើយលោកបានឃើញកុមារាម្នាក់ កំពុងតែរៀនសរសេរនៅលើចញ្ចើមផ្លូវរបស់ផ្សារ Ben Thanh នៅសង្កាត់ ទី១ ក្នុងទីក្រុងហូជីមិញ ដោយយកខឿនផ្លូវធ្វើជាតុ។ ខណៈលោក Vu កំពុងមើលកុមារាអនុវត្តការសរសេរ លោកក៏បានឃើញស្ត្រីម្នាក់ទៀត ដែលអាចជាម្ដាយរបស់ក្មេងប្រុស ដើរចេញពីក្នុងផ្សារហើយអង្គុយពីក្រោយគាត់ និងជួយបង្រៀនគាត់យ៉ាងយកចិត្តទុកដាក់។ ម្ដាយកូនទាំង ២នាក់ ត្រូវបានគេជឿថា គ្មានផ្ទះសំបែងនោះទេ ដោយសារអំឡុងពេលដែលអ្នកម្ដាយអង្គុយបង្រៀនកូនប្រុសរបស់គាត់ គេឃើញថា អ្នកទាំង ២ មានបង្វេចខោអាវនៅជិតខ្លួន ជាមួយនឹងអីវ៉ាន់សម្រាប់លក់បន្ដិចបន្តួច។

    លោក Bui Xuan Vu បានបង្ហោះរូបថតទាំងនោះចូលទៅក្នុង Facebook group ដែលមានឈ្មោះថា Vietnam Street Photograph ជាមួយនឹងពាក្យភ្ជាប់ថា «អ្នកម្ដាយតែងតែស្រឡាញ់ និងការពារដល់កូន។ គាត់ជាគ្រូដ៏អស្ចារ្យម្នាក់» ហើយលោកក៏ទទួលបានការសរសើរទៅលើស្នាដៃថតរូបរបស់គាត់ ខណៈម្ដាយកូនទាំង ២ ក៏បានទទួលការគោរពកោតសរសើរលើការខិតខំប្រឹងប្រែង ជាមួយនឹងសាច់រឿងដ៏គួរឱ្យរំជួលចិត្តរបស់ពួកគេ៕

    អត្ថបទ៖ លីដា

    Share This Post: