ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    មនុស្សស្រីបើសិនជាមិនចង់ឲ្យដៃគូឆាប់មានអារម្មណ៍ធុញ អ្នកគួរតែជៀសវាងនូវទង្វើទាំងនេះ

    BY Khmernote Media March 22, 2018
    មនុស្សស្រីបើសិនជាមិនចង់ឲ្យដៃគូឆាប់មានអារម្មណ៍ធុញ អ្នកគួរតែជៀសវាងនូវទង្វើទាំងនេះ

    មនុស្សស្រីភាគច្រើនតែងតែចង់ឲ្យអ្នកនៅក្បែរខ្លួនចាប់អារម្មណ៍ និងឲ្យតម្លៃមកលើខ្លួន។ តែការស្រលាញ់វានឹងមានការអន់ថយបើសិនជាយើងមិនចេះកែទម្លាប់ចាស់ៗ ដែលឆាប់ធ្វើឲ្យដៃគូរបស់យើងមានអារម្មណ៍ថាធុញនឹងយើង។ ចង់ដឹងថាយ៉ាងណាសូមមើលចំណុចខាងក្រោមនេះ៖

    ១. កុំខឹងខុសរឿង៖ នៅពេលដែលយើងខឹងដៃគូរបស់យើងដោយមិនមានមូលហេតុអាចធ្វើឲ្យដៃគូរបស់យើងមានអារម្មណ៍ចាប់ផ្ដើមធុញ។ ដំបូងគេអាចនឹងលួងយើងតែដល់ជាញឹកញយពេកក៏អាចឲ្យគេអស់អារម្មណ៍ដែរ ដូចនេះយើងគួរតែកាត់បន្ថយនៃការឈ្លោះគ្នា និងសួរនាំហេតុផលឲ្យបានច្បាស់ជាមុនសិន។

    ២. កុំសួរនាំច្រើន៖ មនុស្សអាចនឹងគិតថាការសួរនាំគឺជាការបារម្ភ និងចង់ដឹងសុខទុក្ខរបស់ដៃគូយើង តែសម្រាប់មនុស្សនៅពេលដែលដៃគូសួរនាំរឿងច្រើនអាចនិងមានអារម្មណ៍ថាបិទសេរីភាព និងធ្វើឲ្យពួកគេធុញឆាប់យើង។

    ៣. កុំប្រច័ណ្ឌខុសរឿង៖ ពេលខ្លះមនុស្សស្រីអាចគិតថាការប្រច័ណ្ឌមកពីខ្លួនស្រលាញ់គេខ្លាំង និងមិនចង់បាត់បងមនុស្សដែលខ្លួនស្រលាញ់បានទៅអ្នកណាផ្សេង។ តែអ្នកយល់បែបនេះគឺខុសព្រោះថាមនុស្សប្រុសមមិនដូចគ្នាទាំងអស់នោះទេបើសិនជាម្នាក់នោះស្មោះនឹងយើងទោះបីជាមានស្រីស្អាត ១០នាក់ទៀតក៏គេមិនក្រលេកភ្នែកមើលដែរ។

    ៤. កុំចូលចិត្តធ្វើការសាកចិត្តដៃគូ៖ ការធ្វើបែបនេះអាចបញ្ជាក់ថាយើងមិនទុកចិត្តដៃគូរបស់យើង និងធ្វើឲ្យគេអស់សង្ឃឹមក្នុងការស្រលាញ់របស់យើង។

     

    Share This Post:
    MPO4D jitutoto mpo4d Mpoplay