ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ចំជាចម្លែកមែន ! ប៉ូលិសស្រីម្នាក់លាលែងពីការងារ ដោយសារមានទំនាក់ទំនងស្នេហាជាមួយជនពាល

    BY Khmernote Media March 22, 2018
    ចំជាចម្លែកមែន ! ប៉ូលិសស្រីម្នាក់លាលែងពីការងារ ដោយសារមានទំនាក់ទំនងស្នេហាជាមួយជនពាល

    ប្រទេសជប៉ុន ៖ ការមានស្នេហាមិនមែនជារឿងខុសឆ្គងរឺមិនល្អនោះទេ តែប្រសិនបើអ្នកមានស្នេហាជាមួយមនុស្សខុសជីវិតរបស់អ្នកអាចនឹងជួបបញ្ហាជាមិនខាន។ ប្រភពព័ត៌មានរបស់ជប៉ុនបានចុះផ្សាយរឿងរ៉ាវហួសចិត្តមួយ ដែលប៉ូលិសស្រីជនជាតិជប៉ុនម្នាក់បែរជាមានស្នេហាជាមួយសមាជិកក្រុមឧក្រិដ្ឋជនម្នាក់ទៅវិញ។ តាមប្រភពបានអោយដឹងថាឧក្រិដ្ឋជនម្នាក់ជាសមាជិកក្រុមជនពាលនៅជប៉ុនដែលមានឈ្មោះថា yakuza ។ គេត្រូវបានចាប់ខ្លួនផ្ទាល់ដោយប៉ូលិសស្រីវ័យ២៣ឆ្នាំរូបនេះ និង សមាជិកក្រុមរបស់នាង នៅឯទីក្រុង Tokyo កាលពីខែវិច្ឆិកា។

    នៅក្នុងកំឡុងពេលដែលឃុំឃាំងខ្លួនគេទាំងពីរនាក់ក៏មានទំនាក់ទំនងជាមួយគ្នាយ៉ាងស្និទ្ធស្នាលគួរអោយភ្ញាក់ផ្អើល ក្រោយមកក៏ឈានដល់ដំណាក់កាលស្នេហា។ ក្រោយពីត្រូវដោះលែងអោយនៅក្រៅឃុំអ្នកទាំងពីរក៏នៅតែបន្តទាក់ទងគ្នាតាមរយៈការផ្ញើរសារ និង អឺម៉ែល។ នាងត្រូវបានគេដឹងថាតែងតែផ្តល់ព័ត៌មានសំងាត់របស់ប៉ូលិសទៅអោយសង្សាររបស់ខ្លួន ហើយក៏​ត្រូវបានព្យួរការងារអស់រយៈពេល៦ខែ។ នាងបានប្រាប់ថា “នាងគិតថានាងផ្តល់ព័ត៌មានអោយទៅគេ គេនឹងមិនប្រាប់ពីទំនាក់ទំនងរបស់ពួកគេទៅនរណាម្នាក់នោះទេ”។ នៅថ្ងៃទី១៩ ខែមីនា ប៉ូលិសស្រីម្នាក់នេះបានសុំលាឈប់ពីការងារប៉ូលិសនេះតែម្តង ជាថ្ងៃតែមួយដែលព័ត៌មាននេះត្រូវបានបែកធ្លាយ។ គ្មាននរណម្នាក់ដឹងនោះទេថាប៉ូលិសស្រី និង សមាជិកក្រុម yakuza នេះនៅមានទំនាក់ទំនងគ្នាទៀតរឺទេបន្ទាប់ពីនាងលាឈប់ពីការងារ៕
    ប្រភព ​៖ nextshark

    Share This Post:
    MPO4D jitutoto mpo4d Mpoplay