សង្គម

ព្រោះតែគ្មានជម្រើស បុរសអ្នកដឹកជញ្ជូនត្រូវនាំកូនប្រុសអាយុ៦ខែតាមខ្លូនជាប្រចាំ ទោះបីជាក្នុងពេលបំពេញការងារ​

BY
Khmernote Media
June 27, 2019

ថ្មីៗនេះផ្ទុះការចែករំលែកពេញបណ្តាញសង្គមថៃ ក្រោយវីដេអូរបស់បុរសអ្នកដឹកជញ្ជូននាំកូនប្រុសធ្វើដំណើរជាមួយក្នុងពេលបំពេញការងារ។ វីដេអូមួយនេះត្រូវបានគេចែករំលែកពេញបណ្តាញសង្គម ជាពិសេសគឺមហាជនចំណាប់អារម្មណ៍ជាខ្លាំងលើកុមារតូចរូបនោះដោយភាពក្រមិចក្រមើមគួរឲ្យស្រលាញ់របស់គេ។

តាមប្រភពសារព័ត៌មាន Thairath បានឲ្យដឹងថា បុរសអ្នកដឹកជញ្ជូនទំនិញរូបនេះ ធ្វើបែបនេះព្រោះតែគ្មានជម្រើស ដោយហេតុផលចាំបាច់គឺត្រូវការលុយដើម្បីចិញ្ចឹមជីវិត។ បុរសអ្នកដឹកជញ្ជូនរូបនេះ និងភរិយា គឺមានគ្នាត្រឹមតែ២នាក់ និងកូនប្រុសម្នាក់ ដោយប្រពន្ធរបស់គាត់គឺធ្វើការ ដូចនេះមិនមានពេលមើលកូននោះឡើយ។ ពេលថ្ងៃសម្រាកការងារប្រពន្ធលោកជាអ្នកមើលកូន។ ដំបូងឡើយរាល់ថ្ងៃប្រពន្ធលោកធ្វើការ លោកជាអ្នកមើលកូននៅផ្ទះ តែដោយជីវភាពពុំសូវល្អ និងត្រូវការប្រាក់លោកក៏័សម្រេចចិត្តយកក្មេងតូចអាយុ៦ខែនេះមកតាមខ្លួន។ លោកក៏ព្រួយបារម្ភចំពោះសុខភាពកូនលោកផងដែរ ខ្លាចត្រូវភ្លៀងត្រូវខ្យល់អាចឈឺ តែមើលទៅកូនរបស់គាត់ចូលចិត្តវាណាស់ គ្រប់ពេលធ្វើដំណើរដឹកជញ្ជូនគេពុំដែលយំនោះឡើយ ផ្ទុយទៅវិញគឺសើចយ៉ាងរីករាយ៕

អត្ថបទ៖ មេសា

Share This Post: