ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    បុរសម្នាក់​ ដុតពូកចាស់ៗហេីយរត់ចូលភ្លេីងបណ្តាលអោយស្លាប់

    BY Khmernote Media June 28, 2019
    បុរសម្នាក់​ ដុតពូកចាស់ៗហេីយរត់ចូលភ្លេីងបណ្តាលអោយស្លាប់

    ភ្នំពេញ​៖​ នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៩ វេលាម៉ោង១៣នឹង៣០នាទី​ នៅចំនុចដីឡូដ៍គ្មានលេខ​ ផ្លូវបេតុងក្រុម១៥​ ភូមិស្ពានខ្ពស់​ សង្កាត់គីឡូម៉ែត្រលេខ៦​មានករណីដុតគំនរសំរាមមានពូកចាស់ៗ(យកដែកកេះដុត)ហើយបានរត់ចូលក្នុងភ្លើងដែលកំពុងឆេះបណ្តាលឲ្យស្លាប់។

    លោកវរសេនីយ៍ទោ​ គល់​ យី​ អធិការខណ្ឌបានអោយដឹងថា ជនរងគ្រោះឈ្មោះ មុីន យូសុប ភេទប្រុស អាយុ២២ឆ្នាំមុខរបរគ្មាន ជនជាតិខ្មែរឥស្លាម មុខរបរគ្មានស្នាក់នៅមិនពិតប្រាកដតាមការបំភ្លឺម្តាយមីង​ ឈ្មោះតុល​ រិយា​ បានរៀបរាប់ប្រាប់សម្ថកិច្ចយើងថាសពបានប្រើប្រាស់គ្រឿងញៀរាល់ថ្ងៃ។

    លោកអធិការបន្តថា​នៅថ្ងែខែឆ្នាំខាងលើជនរងគ្រោះបានដើរមកគំនរសំរាមដែរសំរាមនោះមានគរដោយពូកចាស់ៗមែកឈើងាប់រួចបានយកដែកកេះដុតសំរាមនោះពេលគំនរសំរាមនោះឆេះឡើងជនរងគ្រោះបានដើរចូលបណ្តាលឲ្យឆេះស្លាប់នៅក្នុងភ្នួកភ្លើងនោះ។

    តាមការពិនិត្យរបស់លោកគ្រូពេទ្យតុលាការនិងការិយាល័យបច្ចេកទេសវិទ្យាសាស្ត្រនិងសាក្សីជុំវិញកន្លែងកើតហេតុបានសន្និដ្ដានថាពសពិតជាស្លាប់ដោយសាធ្វើអត្តឃាតខ្លួនឯងប្រាកដមែន​ ៕

    ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ

    Share This Post:
    MPO4D jitutoto mpo4d Mpoplay