ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ថៃដាក់ដើមទុរេន ដែលមានអាយុកាល ២០០ឆ្នាំ ជាផ្នែកមួយនៃបេតិកភណ្ឌរបស់ជាតិ

    BY autoadmin June 28, 2019
    ថៃដាក់ដើមទុរេន ដែលមានអាយុកាល ២០០ឆ្នាំ ជាផ្នែកមួយនៃបេតិកភណ្ឌរបស់ជាតិ

    ក្រសួងវប្បធម៌ថៃបានប្រកាសថា ដើមទុរេន និងដើម takien thong ដែលមានអាយុប្រហែល ២០០ឆ្នាំ នៅស្រុក Patoh ខេត្ត Chumpon ភាគខាងត្បូងប្រទេសថៃ នឹងក្លាយជាផ្នែកមួយនៃបេតិកភណ្ឌរបស់ជាតិ ដើម្បីរំលឹកដល់តម្លៃដើមឈើ។ លោក Veera Rotepojanarat រដ្ឋមន្រ្តីក្រសួងវប្បធម៍នៅថ្ងៃពុធនេះ បានទៅធ្វើទស្សនកិច្ចក្នុងពិធីបុណ្យ «ប្រារព្ធពិធី» សម្រាប់ដើមឈើចាស់ទាំងពីរដើមនេះ។ ពិធីនេះក៏មានការតាំងពិព័រណ៍មួយ ដែលបង្កើតឡើងដោយមន្ត្រីមកពីនាយកដ្ឋានព្រៃឈើ ជាមួយការបង្ហាញផលិតផលព្រៃឈើ ការបង្កើតបង្អែមថៃ និងរបៀបថែរក្សាដើមឈើ។

    ដើមទុរេននេះត្រូវបានអ្នកស្រុកហៅឈ្មោះថា Khi Let មានកំពស់ប្រហែល ៤៥ម៉ែត្រ និងដើមមានទំហំ ៤ម៉ែត្រ។ ចំណែកដើម takien thong មានកម្ពស់ប្រហែល ៤០ម៉ែត្រ និងទំហំ ៧.៥ម៉ែត្រ។ អ្នកស្រី Wilai Prommanee មន្ត្រីវប្បធម៌ខេត្តបានពន្យល់ថា សម្រាប់ដើមឈើដែលត្រូវបានប្រកាសជាផ្នែកមួយនៃបេតិកភណ្ឌជាតិ វាត្រូវតែជាពូជឈើរបស់ជនជាតិដើម និងមានប្រវត្តិត្រឹមត្រូវ។ ដើមទុរេនឈ្មោះថា Khi Le មួយនេះត្រូវបានគេជឿជាក់ថា ជាពូជទុរេនដំបូងដែលត្រូវបាននាំយកមកខេត្ត Chumpon ប្រហែលជា ២០០ឆ្នាំមុន។ សម្រាប់ឆ្នាំនេះផងដែរ មានដើមឈើ ៨៨ ប្រភេទខុសៗគ្នា ត្រូវបានប្រកាសថា ជាផ្នែកមួយនៃបេតិកភណ្ឌជាតិរបស់ថៃ៕

    អត្ថបទ៖ លីដា

    Share This Post: