សង្គម

គំរូអាក្រក់មែន! ជិះម៉ូតូដឹកក្មេងមកជាមួយហើយ នៅឆ្លៀតចុះលួចកាច់កញ្ចក់ឡានគេទៀត

BY
Khmernote Media
June 28, 2019

ករណីចោរកម្មតែងតែកើតមានជាញឹកញាប់ ជាពិសេសឆក់ ប្លន់ លួច ដែលជាហេតុធ្វើឲ្យប្រជាពលរដ្ឋជាច្រើនមានការព្រួយបារម្ភជាខ្លាំងពីទ្រព្យសម្បត្តិ និងសុវត្ថិភាពរបស់ខ្លួន។ យ៉ាងណាមិញកាលពីពេលថ្មីៗនេះមានការចែករំលែកវីដេអូមួយគឺជាករណីចោរលួចកាច់កញ្ចក់ឡាន អ្វីហួសចិត្តនោះគឺក្រុមចោរជាមនុស្សស្រី និងអ្នកបើកម៉ូតូជាស្ត្រីពោះធំ ថែមទាំងមានក្មេងមកជាមួយថែមទៀត។

នេះបើយោងតាមគណនីហ្វេសប៊ុក S Pich Ratana ជាម្ចាស់រថយន្តបានបង្ហោះវីដេអូបង្ហាញសកម្មភាពចោរស្រីព្រមទាំងបានសរសេរសារយ៉ាងដូច្នេះថា៖ “ដាក់រាល់ថ្ងៃអត់ដែលអី sister មកលេងដាក់ម៉ាល្ងាច ចែចោរកាច់យកកព្ចាក់ទាំងសងខាងក្លាហានណាស់jj”។ ក្រោយពីមានករណីនេះមានមហាជនសម្តែងការហួសចិត្តជាខ្លាំង ដោយធ្លាប់តែឃើញករណីនេះអ្នកធ្វើសកម្មភាពជាមនុស្សប្រុស តែនេះជាមនុស្សស្រីហើយថែមធ្វើសកម្មភាពចោរកម្មដែលជាគំរូមិនល្អចំពោះមុខក្មេង៕ សូមមើលសកម្មភាពនេះនៅខាងក្រោម៖

ប្រភព៖ S Pich Ratana
ដោយ៖ ណារ៉ែន

Share This Post: