ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    កំពូលប្តី! ខ្លួនចាញ់ល្បែងសល់តែគូទខោ បែកគំនិតរៀបគំរោងឲ្យប្រពន្ធលួចលុយមីក្រូហិរញ្ញវត្ថុ ជាង១០ម៉ឺនដុល្លារ

    BY Khmernote Media June 28, 2019
    កំពូលប្តី! ខ្លួនចាញ់ល្បែងសល់តែគូទខោ បែកគំនិតរៀបគំរោងឲ្យប្រពន្ធលួចលុយមីក្រូហិរញ្ញវត្ថុ ជាង១០ម៉ឺនដុល្លារ

    ព្រៃវែង ៖ នគរបាលខេត្តព្រៃវែង នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៩នេះ បានធ្វើការឃាត់ខ្លួនជនសង្ស័យ ២នាក់ ប្តី-ប្រពន្ធ ក្នុងអំពើចោរកម្ម ( កេងបន្លំលុយនៅគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ AMK សាខាព្រៃវែង ) ដែលបានប្រព្រឹត្តក្នុងអំឡុងខែឧសភា និងដើមខែមិថុនា ឆ្នាំ២០១៩ នៅភូមិលេខ៤ សង្កាត់កំពង់លាវ ក្រុងព្រៃវែង។

    នគរបាលបានឲ្យដឹងថា ជនសង្ស័យទាំង ២នាក់ ប្តី ប្រពន្ធ ទី១.ឈ្មោះ សោម អង្គា ភេទស្រី អាយុ ២៨ឆ្នាំ ( ប្រធានហិរញ្ញឹក AMK ) និងទី២.ឈ្មោះ សុខ សុភារ៉ា ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរលក់គ្រឿងម៉ាស៊ីននៅភ្នំពេញ ជាអ្នករៀបចំគំរោងឲ្យប្រពន្ធយកលុយពីមីក្រូហិរញ្ញវត្ថុ AMK ចំនួន ១១៥៤០០ដុល្លារអាមេរិច ( ដប់មួយម៉ឺនប្រាំពាន់បួនរយដុល្លារអាមេរិក )។ ហើយការឃាត់ខ្លួនជនសង្ស័យទាំង ២នាក់នេះ គឺធ្វើឡើងដើមបណ្ដឹងរបស់ឈ្មោះ ប៉ុក គង្គារិទ្ធ ភេទប្រុស អាយុ ៣៤ឆ្នាំ មុខរបរប្រធានសាខាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ AMK សាខាព្រៃវែង។

    នគរបាលបានបញ្ជាក់ថា តាមចម្លើយរបស់ជនសង្ស័យមូលហេតុដែលឈានទៅដល់ការលួចលុយរបស់ AMK ដោយសារប្ដីចាញ់ល្បែងនៅភ្នំពេញ ដូច្នេះក៏រៀបគំរោងឲ្យប្រពន្ធលួចលុយតែម្ដង។

    បច្ចុប្បន្នជនសង្ស័យទាំង២នាក់ កំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលក្រុងព្រៃវែង ដើម្បីបំពេញឯកសារតាមនីតិវិធីបញ្ជូនទៅតុលាការចាត់ការតាមច្បាប់៕

    ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ

    Share This Post:
    MPO4D jitutoto mpo4d Mpoplay