យីចម្លែកមែន ! ក្មេងប្រុសម្នាក់កើតមកស្រាប់តែមានជើងដល់តែបី ពេលនេះត្រូវឪពុកម្តាយសម្រេចអោយគ្រូពេទ្យកាត់ចោល
ប្រទេសចិន ៖ ស្រ្តីជាម្តាយគួរតែមានការប្រុងប្រយ័ត្ន និង ទៅពិនិត្យផ្ទៃពោះអោយបានទៀងទាត់ដើម្បីធានាអោយបានថាកូនដែលកើតមកមិនលើសរឺខ្វះផ្នែកណាមួយនៃរាងកាយ។ ប្រភពព័ត៌មានចិនបានចុះផ្សាយរឿងចម្លែកមួយដែលក្មេងប្រុសម្នាក់កើតមកមានជើងដល់ទៅបី នៅពេលនេះឪពុកម្តាយរបស់គេសម្រេចអោយគ្រូពេទ្យវះកាត់យកជើងដែលលើសមួយចេញ។ ទារកវ័យ១១ខែនេះត្រូវបានគ្រូពេទ្យជួយធ្វើការវះកាត់ដ៏ស្មុគ្រស្មាញមួយ ដោយកាត់យកជើងដែលលើសមួយនៅចំកណ្តាលចេញ។
គ្រូពេទ្យបានបកស្រាយថាការដែលមានរឿងកើតឡើងដោយសារតែស្រ្តីជាម្តាយមិនបានពិនិត្យផ្ទៃពោះទៀងទាត់ ទារកនេះចង់វិវត្តន៍ទៅជាកូនភ្លោះតែត្រូវបរាជ័យទើបក្លាយជាបែបនេះ។ ឪពុកម្តាយរបស់ក្មេងនេះបញ្ជូនគេទៅកាន់មន្ទីពេទ្យសៀងហៃ ដើម្បីធ្វើការវះកាត់។ លោក Zhu Tongyu នាយកមជ្ឈមណ្ឌលសុខាភិបាលសាធារណៈនៅក្រុងសៀងហៃគាត់បានប្រាប់ថាវាមានការពិបាកខ្លាំងក្នុងការកំណត់ពីសារៈសំខាន់នៃភាពជោគជ័យនៃការវះកាត់ ដោយសារតែភាពកម្រនៃស្ថានភាពរបស់ Xiao Fei ។ ឪពុកម្តាយរបស់ទារកនោះបានថ្លែងអំណរដល់ក្រុមគ្រូពេទ្យដែលជួយវះកាត់អោយកូនគាត់បានជោគជ័យបែរនេះ៕

ប្រភព ៖ nextshark