vivo បង្ហាញនូវបច្ចេកវិទ្យាច្នៃប្រឌិតដ៏អស្ចារ្យនៅក្នុងព្រឹត្តិការណ៍ពិពរណ៍ MWC នៅក្នុងទីក្រុងសៀងហៃឆ្នាំ 2019 នេះ
នៅក្នុងព្រឹត្តិការណ៍ MWC នៅក្នុងទីក្រុងសៀងហៃឆ្នាំ 2019 នេះ ក្រុមហ៊ុន vivo បានធ្វើការបង្ហាញនូវស្មាតហ្វូន និងកម្មវិធីជាច្រើនដែលដំណើរការជាមួយនឹងបច្ចេកវិទ្យា 5G រួមទាំងបច្ចេកវិទ្យាចុងក្រោយជាច្រើនទៀតដែលធ្វើអោយបទពិសោធន៍នៃការប្រើប្រាស់ស្មាតហ្វូនជំនាន់ថ្មីនេះកាន់តែអស្ចារ្យបំផុតមិនធ្លាប់មានពីមុនមកនោះទេ។ ស្មាតហ្វូនស៊េរីថ្មីរបស់ក្រុមហ៊ុន vivo នឹងដំណើរការនូវបណ្តាញបច្ចេកវិទ្យា 5G Network ជាមួយនឹងការឌីស្សាញរូបរាងថ្មីបែប 3D ដ៏ស្រស់ស្អាតហើយវាក៏អាចធ្វើការបង្កើននូវទំហំច្រើនសម្រាប់ដាក់ Hardware ការឌីស្សាញថ្មីដែលធ្វើអោយស្មាតហ្វូននេះកាន់តែមានរូបរាងស្តើងស្រស់ស្អាតនិងរលើបរលោងបំផុតរួមទាំងការពង្រឹងសមត្ថភាពទៅលើបច្ចេកវិទ្យាបណ្តាញ 5G Network ផងដែរ។ ស្មាតហ្វូនស៊េរីថ្មីនេះនឹងដាក់លក់នៅក្នុងត្រមាសទី 3 ឆ្នាំ 2019 នេះ។

ព្រឹត្តិការណ៌នេះ មានកម្មវិធីជាច្រើនដែលធ្វើការប្រកាសបង្ហាញនេះរួមមាន៖
+ 5G Cloud Game
នៅក្នុងសេណារីយ៉ូនៃ Cloud Gaming នេះ ហ្គេមជាច្រើនគឺមិនមែនដំណើរការនៅលើស្មាតហ្វូននេះដោយខ្លួនឯងនោះទេ ប៉ុន្តែវាដំណើរការនៅលើ Cloud ។ សម្រាប់អ្នកលេងហ្គេមអាចធ្វើការទំនាក់ទំនងនៅលើស្មាតហ្វូនរបស់ពួកគេតាមរយៈការបញ្ចូនចេញពី Cloud ជាមួយនឹងល្បឿនលឿនបំផុតក្នុងការលេង។ សម្រាប់ការស្ទ្រីមទៅលើវីដេអូ និងសំលេងរបស់វាចេញពី Cloud ទៅកាន់ស្មាតហ្វូននេះនៅលើអេក្រង់របស់វាគឺ Real-Time តាមរយៈបណ្តាញ 5G នេះ។ នេះពិតជាអស្ចារ្យមែនទែនសម្រាប់អ្នកលេងហ្គេមធំៗដែលត្រូវការ Render ផ្ទាល់នៅលើស្មាតហ្វូននេះ។
+ 5G Screen Mirroring
តាមរយៈបណ្តាញបច្ចេកវិទ្យា 5G networksនិងការបញ្ចូនចេញពី cloud server នេះ ស្មាតហ្វូនជាច្រើនអាចធ្វើការបញ្ជូននូវអេក្រង់របស់ពួកគេទៅកាន់កុំព្យូទ័រ ទូរទស្សន៍ ម៉ាស៊ីនចាក់បញ្ចាំងរូបភាព និងការ Synchronize នៅលើអេក្រង់ និងការបង្ហាញរូបភាពវីដេអូទៅលើអេក្រង់កាន់តែធំជាងមុនខណៈពេលដែលពួកគេប្រើប្រាស់នូវស្មាតហ្វូននេះសម្រាប់ធ្វើការគ្រប់គ្រងនោះ។ នេះធ្វើអោយការលេងហ្គេមរបស់អ្នកកាន់តែអស្ចារ្យ និងការទស្សនាវីដេអូជាច្រើនកាន់តែទាក់ទាញគ្មានគូប្រៀបនោះទេ។
+ 5G EasyShare
សម្រាប់ការបញ្ជូនទិន្នន័យរវាងឧបករណ៍ជាច្រើននោះគឺប្រហែលជារឿងដ៏ឈឺក្បាលសម្រាប់ឧស្សាហកម្មមួយនេះជាក់ជាមិនខាន។ ក្រុមហ៊ុនបច្ចេកវិទ្យា vivo គឺធ្វើការដោះស្រាយទៅលើបញ្ហានេះតាមរយៈបណ្តាញនៃបច្ចេកវិទ្យា 5G networks ។ សម្រាប់ទិន្នន័យ Files ជាច្រើនដែលធ្វើការបញ្ជូនទៅកាន់ Cloud តាមរយៈបណ្តាញបច្ចេកវិទ្យា 5G networks នេះអាចធ្វើការបញ្ចូនទិន្នន័យលឿនរវាង Cloud ស្មាតហ្វូន និងកុំព្យូទ័រ។
+ វ៉ែនតា vivo AR Glass និងកម្មវិធីជាច្រើនរបស់វា
ក្រុមហ៊ុន vivo បង្ហាញលោកអ្នកអំពីសេណារីយ៉ូសម្រាប់ការិយាល័យ និងជីវិតនាពេលខាងមុខនេះជាមួយនឹងការជួយពីវ៉ែនតា vivo AR Glass និងបណ្តាញនៃបច្ចេកវិទ្យា 5G network។ វ៉ែនតា vivo AR Glass អាចដំណើរការជាមួយនឹងស្មាតហ្វូន 5G ជាច្រើនដោយប្រើប្រាស់នូវល្បឿនលឿននៃបច្ចេកវិទ្យា 5G និងការបញ្ចូនទិន្នន័យដែលស្មុគស្មាញបានយ៉ាងរហ័ស និងការបង្កើតនូវការទស្សនាកាន់តែអស្ចារ្យ និងអនុញ្ញាតអោយអ្នកប្រើប្រាស់ជាច្រើនទទួលបាននូវបទពិសោធន៍ក្នុងការប្រើប្រាស់បច្ចេកវិទ្យា 5G និង AR នេះ។
+ AR 3D Launcher
ថ្មីនេះអនុញ្ញាតអោយអ្នកប្រើប្រាស់ជាច្រើនធ្វើការប្រតិបត្តិទៅលើការងារនៅលើ Desktop ដោយប្រើប្រាស់នូវប្រព័ន្ធ eye tracker system និង Phone Touchscreens ។ ប្រព័ន្ធ vivo AR Office system អនុញ្ញាតអោយអ្នកប្រើប្រាស់ជាច្រើនធ្វើការមើល និងឆ្លើយទៅលើអ៊ីម៉ែលនៅលើវ៉ែនតា AR glasses ការបង្កើតនូវការងារការិយាល័យតាមរយៈទូរស័ព្ទកាន់តែលឿន និងងាយស្រួលបំផុត។ មុខងារ vivo AR Game ធ្វើការពង្រឹងទៅលើការទំនាក់ទំនងនៃ 6DoF និងការបញ្ជាទៅលើស្មាតហ្វូននេះកាន់តែងាយស្រួលជាងមុន។ សម្រាប់ Vivo AR Showroom អាចធ្វើការចូលទៅកាន់ធនធានជាច្រើននៅលើ Cloud តាមរយៈបណ្តាញនៃបច្ចេកវិទ្យា 5G networks ការអនុញ្ញាតអោយអ្នកប្រើប្រាស់ជាច្រើនទទួលបាននូវបទពិសោធន៍ដោយផ្ទាល់នៅលើ 3D binocular HD video តាមរយៈវ៉ែនតា AR glasses ដូចគ្នាទៅនឹងការទស្សនាខ្សែភាពយន្តនៅក្នុងរោងកុនផងដែរ។ វ៉ែនតា vivo AR Glass អាចធ្វើការទំនាក់ទំនងកាន់តែប្រសើរជាមួយនឹងបរិយាកាសដែលផ្អែកទៅលើបច្ចេកវិទ្យា AI ការអនុញ្ញាតអោយអេក្រង់ធ្វើការបង្ហាញព័ត៌មានអំពីពិភពលោកជុំវិញខ្លួនរបស់អ្នកតាមរយៈបច្ចេកវិទ្យា AR Facial Recognition និង AR Object Recognition ។
+ បច្ចេកវិទ្យាបញ្ចូលថាមពលថ្មលឿន vivo Super FlashCharge 120W
ក្រុមហ៊ុន vivo ក៏ប្រកាសបង្ហាញនូវបច្ចេកវិទ្យាបញ្ចូលថាមពលថ្មរបស់ខ្លួនតាមរយៈរន្ធដោត Type-C ជាមួយនឹងល្បឿន 120W ultra-high power charging (20V/6A) ។ សម្រាប់ការបញ្ចូលថាមពលថ្មត្រឹមតែ 5 នាទីអាចបាន 0%-50% ហើយសម្រាប់ការបញ្ចូលថាមពលថ្មពេញរបស់ស្មាតហ្វូននេះគឺចំណាយពេលវេលាត្រឹមតែ 13 នាទីប៉ុណ្ណោះ។ សម្រាប់ថាមពលថ្មរបស់វាគឺប្រើប្រាស់ទំហំ 4,000 mAh។ បច្ចេកវិទ្យាបញ្ចូលថាមពលថ្មលឿន vivo Super FlashCharge 120W នេះគឺទ្រទ្រង់ដោយមុខងារ MCU controller នៅក្នុងស្មាតហ្វូននេះដែលធ្វើការគ្រប់គ្រងទៅលើដំណើរការរបស់ថាមពលថ្មនេះនៅក្នុង Real-Time និងការផ្លាស់ប្តូរទៅលើការប្រើប្រាស់ថាមពលថ្មរបស់វាចេញទៅខាងក្រៅផងដែរ។ ដូចគ្នាទៅនឹងបច្ចេកវិទ្យាច្នៃប្រឌិតជាច្រើនទៀតរបស់ក្រុមហ៊ុន vivo បច្ចេកវិទ្យាបញ្ចូលថាមពលថ្មលឿន vivo Super FlashCharge 120W នេះគឺធ្វើការតេស្តទៅលើភាពជឿជាក់របស់វាផងដែរ ហើយជាពិសេសវាអាចធ្វើការគ្រប់គ្រងទៅលើកម្រិតសីតុណ្ហភាពបានយ៉ាងល្អនៅលើស្មាតហ្វូនរបស់អ្នកថែមទៀត៕





