ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ការងារក្នុងក្តីស្រមៃ! គ្លីនិកសត្វមួយកន្លែងនៅអៀរឡង់ កំពុងប្រកាសស្វែងរកបុគ្គលិកមើលថែទាំថ្នាក់ថ្មមសត្វឆ្មាពេញម៉ោង

    BY autoadmin June 28, 2019
    ការងារក្នុងក្តីស្រមៃ! គ្លីនិកសត្វមួយកន្លែងនៅអៀរឡង់ កំពុងប្រកាសស្វែងរកបុគ្គលិកមើលថែទាំថ្នាក់ថ្មមសត្វឆ្មាពេញម៉ោង

    គ្លីនិកសត្វមួយនៅប្រទេសអៀរឡង់ បានប្រកាសផ្តល់ជូននូវឱកាសការងារល្អបំផុតដែលមិនធ្លាប់មាន ដោយពួកគេកំពុងរកជួលមនុស្សឱ្យមកឱបឆ្មាពេញម៉ោង។ វាប្រៀបដូចជាការងារនៅក្នុងក្ដីស្រមៃ សម្រាប់ពួកយើងដែលជាអ្នកស្រឡាញ់ឆ្មា ហើយតម្រូវការការងារគឺសាមញ្ញបំផុត។ ក្នុងនោះផងដែរគ្លីនិកឆ្មា នៅឯទីក្រុង Dublin បាននិយាយថា ការងារនេះនឹងត្រូវបានផ្តល់ទៅឱ្យនរណាមួយ ដែលមានចរិតចូលចិត្តឆ្មា (catitude) ហើយមានចិត្តចង់ជួយដល់ឆ្មាដែលគ្មានផ្ទះសម្បែង។

    បេក្ខជនដ៏ល្អបំផុតត្រូវតែមានដៃស្រាល ដែលអាចបបោសអង្អែល និងឱបពួកវាក្នុងរយៈពេលយូរ ព្រោះថាពួកវាត្រូវការភាសាទន់ភ្លន់ និងអ្នកដែលមានសមត្ថភាពនិយាយលួងលោមឆ្មា ដើម្បីមកមើលថែឆ្មាឈឺទាំងនោះ។ បេក្ខជនក៏តម្រូវឱ្យយល់ដឹងពីរបៀបបញ្ចុះបញ្ចូលឆ្មា ដើម្បីជាគុណប្រយោជន៍បន្ថែមក្នុងការជួយឱ្យការងារនេះកាន់តែរលូន។ កុំស្ទាក់ស្ទើរ ប្រសិនបើលោកអ្នកស្រឡាញ់ឆ្មា ហើយលោកអ្នកក៏អាចទំនាក់ទំនងពួកគេតាមរយៈ www.justcats.ie សម្រាប់ការដាក់ CV ៕

    អត្ថបទ៖ លីដា

    Share This Post: