ទង្វើល្អៗចេញពីក្រុមបងៗប៉ូលីសចរាចរណ៍! មិនត្រឹមតែជួយសម្រួលចរាចរណ៍នោះទេ ពួកគាត់ក៏បានជួយជូនក្មេងៗឆ្លងថ្នល់ចូលនិងចេញពីសាលារៀន
- June 28, 2019
មួយរយៈក្រោយនេះសង្កេតឃើញមានករណីជាច្រើនកើតឡើងក្នុងបណ្តាញសង្គមខ្មែរ ដោយភាគច្រើនគឺធ្វើការវាយប្រហារដល់បងៗប៉ូលីសចរាចរណ៍ ព្រោះតែមានអ្នកខិលខូចមួយចំនួនធ្វើទង្វើមិនសមរមពេលកំពុងបំពេញការងារ ដូចជាផាកពិន័យមិនត្រឹមត្រូវតាមច្បាប់ជាដើម។ ដោយឡែកចំពោះទង្វើល្អៗពីពួកគាត់យើងហាក់ឃើញមានតិច និងពុំសូវមានអ្នកចែករំលែកប៉ុន្មាននោះឡើយ។
តាមរយៈប្រភពគណនីហ្វេសប៊ុកឈ្មោះថា Sin Sopheak បានបង្ហោះវីដេអូអំពីទង្វើល្អរបស់លោកពូប៉ូលីសចរាចរណ៍ដែលប្រចាំការនៅតំបន់សាលាស៊ីសុវត្ថិ ជាមួយសារមួយឃ្លាថា «ជូនក្មួយៗ ឆ្លងថ្នល់ទៅចូលសាលារៀន និងចេញពីសាលារៀន»។ ក្នុងនោះប្រធានសមាគមសិល្បករខ្មែរអ្នកនាង ចន ច័ន្ទលក្ខិណា ក៏បានលើកកោតសរសើរចំពោះទង្វើរបស់លោកពូប៉ូលីសចរាចរណ៍រូបនោះផងដែរជាមួយពាក្យមួយឃ្លាថា «ទង្វើល្អណាស់អូន»។ យ៉ាងណាមិញយើងសង្ឃឹមថានឹងឃើញទង្វើល្អៗបែបនេះជាច្រើនទៀតចេញពីបងៗសមត្ថកិច្ចបម្រើការងារគ្រប់លំដាប់ថ្នាក់៕
- Share This Post:











