វិធីងាយៗក្នុងការព្យាបាលស្បែកមុខ ដែលសុភាពនារីគ្រប់រូបមិនគួរមើលរំលង
សព្វថ្ងៃនេះការខូចកោសិកាស្បែកមុខជាបញ្ហាដ៏សំខាន់សម្រាប់សុភាពនារីគ្រប់រូប ដោយពួកគេតែងតែប្រើប្រាស់នូវការព្យាបាលផ្សេងៗដើម្បីថែរក្សាសម្រស់របស់ខ្លួន។ ជាពិសេសការបរិភោគអាហារក៏អាចប៉ះពាល់ដល់បញ្ហាស្បែកមុខបានដូចគ្នា ដូចនេះនារីគ្រប់រូបគួរតែជៀសវាងក្នុងការប្រើប្រាស់ និងក្រែមដែលធ្វើឲ្យប៉ះពាល់ដល់ស្បែកមុខ។ ខាងក្រោមនេះគឺជាអាហារ និងវិធីសាស្រ្ដទាំង ៦ដែលអាចធ្វើឲ្យស្បែកមុខស្រស់ស្អាត និងមិនធ្វើឲ្យប៉ះពាល់ដល់កោសិកាស្បែកមុខទៀតផង៖
១. ស្រូវសាលី៖ គឺវាពិតជាមានផលប្រយោជន៍ដល់ស្បែកមុខជាខ្លាំងព្រោះវាជួយឲ្យស្បែកមុខមានពន្លឺ។ ហើយយើងអាចប្រើលាយជាមួយនឹងទឹកឃ្មុំ, ទឹកដោះគោ, គ្រាប់អាល់ម៉ុង បានទៀតផង។ ស្រូវសាលីនេះវាល្អចំពោះការជម្រុសស្បែកមុខចាស់ៗ និងអាចសម្អាតជាតិខ្លាញ់បានយ៉ាងល្អ។

២. ថង់តែ៖ ថង់តែត្រជាក់នេះមានគុណសម្បត្ដិជាខ្លាំងសម្រាប់ស្បែកមុខដែលខូចដោយពន្លឺថ្ងៃ និងត្រូវបំផ្លាញដោយកម្មរស្មីអ៊ុលត្រានិងជួយឲ្យស្បែកមុខកាន់តែមានភាពក្មេងវ័យ។ ហើយក៏អាចព្យាបាលស្បែកត្រង់រង្វង់ភ្នែកដែលហើម, រង្វង់ខ្មៅ និងធ្វើជាម៉ាសមុខបានទៀត ដោយគ្រាន់តែដាក់ទុកក្នុងទូទឹកកកក្នុងរយៈពេល ៣០នាទីហើយយកមកបិទត្រង់កន្លែងដែលមានបញ្ហាជាការស្រេចព្រោះថាវាមានវីតាមីន K ដែលជួយដល់ស្បែកមុខជាខ្លាំង។

៣. ទឹកខ្មេសផ្លែប៉ម៖ វាជួយជម្រួសស្បែកមុខចាស់ៗចោល និងថែមទាំងធ្វើជាទឹក លាបមុខបានទៀតផង។ ដោយគ្រាន់តែដាក់ទឹកខ្មេសប៉ម ១ស្លាបព្រា លាយជាមួយនឹងទឹកធម្មតា ២កែវ ហើយយកទៅទុកនៅក្នុងទូទឹកកកជាការស្រេច។ ជាពិសេសគ្រាន់តែបន្ដក់នៅលើមុខ ២ទៅ ៣ ដម្ដក់ជារាងរាល់យប់មុនពេលចូលគេងនោះនឹងទទួលបានផលិតផលដ៏ល្អ។

៤. ល្ងខ្មៅ៖ វាមានផលប្រយោជន៍ដល់ស្បែកមុខជាខ្លាំងដោយវាសម្បូរទៅដោយជាតិសរសៃ, ប្រូតេអ៊ីន, វីតាមីនអ៊ីនិងអាស៊ីតខ្លាញ់អូមេហ្គា។ យើងអាចយកវាធ្វើជាក្រែម និងជាសេរ៉ូមបានទៀត។ លើសពីនេះវាធ្វើអាចធ្វើឲ្យស្បែកមុខមានសំណើមទៀតផង ដោយគ្រាន់តែយកល្ង លាយជាមួយនឹងប្រេងដូង ជាការស្រេច។

៥. ផ្លែប៊ឺរ៖ លក្ខណៈសម្បត្តិរបស់ផ្លែបឺរអាចជួយព្យាបាលមុខដែលស្ងួត ដោយអាចយក វាមកធ្វើជាម៉ាសមុខបានទៀត ហើយវិធីមួយនេះទទួលបានការពេញនិយមជាខ្លាំងនៅប៉ុន្មានឆ្នាំចុងក្រោយនេះ។ ផ្លែបឺរអាចប្រយុទ្ធប្រឆាំងនឹងស្បែកស្ងួត និងបន្ថែមជាតិសំណើមព្រោះវាផ្ទុកវីតាមីន A និងE ដែលទាំងពីរមានសារធាតុប្រឆាំងអុកស៊ីតកម្ម។
ប្រភព៖timesofindia