ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    អស្ចារ្យណាស់! អ្នកវិទ្យាសាស្ត្របានរកឃើញសមុទ្រទឹកសាបដ៏ធំ នៅពីក្រោមមហាសមុទ្រអាត្លង់ទិក

    BY autoadmin June 28, 2019
    អស្ចារ្យណាស់! អ្នកវិទ្យាសាស្ត្របានរកឃើញសមុទ្រទឹកសាបដ៏ធំ នៅពីក្រោមមហាសមុទ្រអាត្លង់ទិក

    ថ្មីៗនេះក្រុមអ្នកវិទ្យាសាស្ត្របានរកឃើញសមុទ្រទឹកសាបដ៏ធំមួយ ដែលនៅពីក្រោមមហាសមុទ្រអាត្លង់ទិក។ យ៉ាងណាក៏ដោយទំហំពិតប្រាកដនៃអាងស្តុកទឹកនេះ នៅតែមិនទាន់ដឹងច្បាស់នៅឡើយទេ ប៉ុន្តែក្រុមអ្នកស្រាវជ្រាវអះអាងថា យ៉ាងហោចណាស់មានប្រវែងពីរដ្ឋ Massachusetts ទៅរដ្ឋ New Jersey ឬជិត ២២០ម៉ាយ។ ហើយវាក៏អាចនិយាយបានថា ជាប្រភពទឹកក្រោមដីដ៏ធំបំផុតដែលពួកគេបានរកឃើញ។ អ្វីដែលកាន់តែគួរឱ្យចាប់អារម្មណ៍ជាងនេះគឺថា ទឹកនេះអាចមានអាយុកាលតាំងពីជំនាន់ផ្ទាំងទឹកកក ICE AGE ។

    មានក្រុមហ៊ុនប្រេងជាច្រើនបានចាប់ផ្ដើមខួងយករ៉ែនៅក្នុងតំបន់នេះ ដែលយ៉ាងហោចណាស់គឺចាប់តាំងពី ឆ្នាំ១៩៧០ ហើយក្រុមហ៊ុនទាំងនេះក៏ធ្លាប់បានលើកឡើងដែរថា ទឹកសាបអាចមាននៅក្រោមមហាសមុទ្រអាត្លង់ទិកនេះ ព្រោះពួកគេធ្លាប់ខួងប៉ះខ្សែទឹករបស់វា។ ក្រោយមកសហសេវិកក្នុងការស្រាជ្រាវលោក Kerry Key ដែលជាអ្នកជីវសាស្រ្តនៅ Lamont-Doherty Earth Observatory នៅសាកលវិទ្យាល័យកូឡុំបៀ ក្នុងទីក្រុងញូវយ៉កក៏បានចាប់ផ្តើមការស្រាវជ្រាវនេះ ដោយគាត់បានប្រើប្រាស់រូបភាពអេឡិចត្រូម៉ាញ៉េទិច (ស្រដៀងទៅនឹងរបៀបថតកាំរស្មីX)។

    លោក Kerry Key និងក្រុមការងារបានចំណាយពេលរហូតដល់ ១០ថ្ងៃ ទម្រាំឈានដល់ការសន្និដ្ឋាន ហើយលោកក៏បានបញ្ជាក់ផងដែរថា ទឹកនេះវាសាបដោយសារតែដីនៅទីនោះ ប៉ុន្តែដើម្បីប្រើប្រាស់វាបានទាល់តែត្រូវការចម្រាញ់វាសិន។ យ៉ាងណាក៏ដោយថ្វីបើនៅតំបន់នេះ មិនមែនជាតំបន់ខ្វះទឹកសាបប្រើប្រាស់ក៏ដោយ ក៏ការស្រាវជ្រាវនេះអាចសម្រួលដល់រដ្ឋមួយចំនួន ដែលរងភាពរាំងស្ងួតនៅពេលអនាគត៕

    អត្ថបទ៖ លីដា

    Share This Post: