ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    កំពុងតែប្រជុំសភាសុខៗ ស្រាប់តែគប់ឧស្ម័ន​បង្ហូរ​ទឹក​ភ្នែកពេញក្នុងសភាផ្អើលរត់ចេញសឹងមិនទាន់ (មានវីដេអូ)

    BY Khmernote Media March 22, 2018
    កំពុងតែប្រជុំសភាសុខៗ ស្រាប់តែគប់ឧស្ម័ន​បង្ហូរ​ទឹក​ភ្នែកពេញក្នុងសភាផ្អើលរត់ចេញសឹងមិនទាន់ (មានវីដេអូ)

    កូហ្សូវ៉ូ៖ ប្រទេសកូហ្សូវ៉ូ បានប្រកាសឯករាជ្យក្នុងឆ្នាំ២០០៨គឺជាប្រទេសមួយក្នុងចំណោមប្រទេស៦នៅតំបន់បស្ចឹមប្រទេស ដែលធ្វើការដើម្បីឈានទៅជាសមាជិកសហភាពអឺរ៉ុប។ កាលពីថ្ងៃពុធ ទី២១ ម្សិលមិញនេះ មានការប្រើប្រាស់ឧស្ម័នបង្ហូរទឹកភ្នែកនៅក្នុងសភារបស់ប្រទេសកូហ្សូវ៉ូ ដើម្បីទប់ស្កាត់ការផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងព្រំដែនជាមួយប្រទេស Montenegro។ វីដេអូនោះត្រូវបានគេបង្ហោះទៅប្រព័ន្ធផ្សព្វផ្សាយសង្គមបានបង្ហាញថា សមាជិកសភាជាច្រើនបានខ្ទប់ភ្នែក និងច្រមុះរបស់ពួកគេ ហើយនាំគ្នាចាកចេញពីក្នុងបន្ទប់ប្រជុំសភាភ្លាមៗតែម្តង។

    យោងតាមលោក Avni Bytyçi អនុប្រធានបាននិយាយថា ឧស្ម័នបង្ហូរទឹកភ្នែកត្រូវបានគប់ ដោយគណបក្សប្រឆាំងលោក Levizja Vetvendosje ។ លោក Bytyçi បាននិយាយថា វាគឺជាយុទ្ធសាស្ត្រ ដែលគណបក្សបានប្រើពីមុន ដើម្បីការពារការកុំអោយការបោះឆ្នោតសម្រេចកើតមានឡើង។ លោក Veseli បានប្រាប់សារព័ត៌មាន CNN ថា “កិច្ចព្រមព្រៀងកំណត់ព្រំដែននឹងត្រូវអនុម័តដោយសភានៅថ្ងៃនេះ ទោះបីជាមានការប៉ុនប៉ងរារាំងពីគណបក្សប្រឆាំងតូចមួយដោយមធ្យោបាយឃោរឃៅបែបនេះក៏ដោយ”។

    ដោយសារតែការអនុម័ត​នេះនឹងជួយពង្រឹងអធិបតេយ្យភាពរបស់ប្រទេសកូហ្សូវ៉ូ និងសម្រួលដល់ឆ្ពោះទៅរកសមាហរណកម្មអឺរ៉ុប” ។ លោក Bytyçi បាននិយាយថា ការផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងព្រំដែន គឺជាលក្ខខណ្ឌសំខាន់មួយសម្រាប់ពលរដ្ឋកូហ្សូវ៉ូ ដើម្បីទទួលបានការធ្វើដំណើរដោយគ្មានទិដ្ឋាការទៅកាន់សហភាពអឺរ៉ុប។

    លោក Levizja Vetevendosje បានបង្ហោះឃ្លីបនៃឧស្ម័នបង្ហូរទឹកភ្នែកលើទំព័រហ្វេសប៊ុកផ្លូវការរបស់ខ្លួន។ ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកនៅវប្រទេស Kosovo លោក Greg Delawie បានថ្កោលទោសលើការប្រើឧស្ម័នបង្ហូរទឹកភ្នែក និងបានអំពាវនាវដល់សមាជិកសភាឱ្យត្រឡប់ទៅអង្គជំនុំជម្រះវិញហើយផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងនេះ៕

    អត្ថបទ៖ រដ្ឋា
    ប្រភព៖ cnn

    Share This Post:
    MPO4D jitutoto mpo4d Mpoplay