ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    យប់នេះ ឯកឧត្តម គួច ចំរើន ចូលអុជធូបសុំសេចក្តីសុខពីលោកយាយម៉ៅ មុនប្រកាសចូលធ្វើជាអភិបាលខេត្តព្រះសីហនុនៅថ្ងៃស្អែក

    BY Khmernote Media June 28, 2019
    យប់នេះ ឯកឧត្តម គួច ចំរើន ចូលអុជធូបសុំសេចក្តីសុខពីលោកយាយម៉ៅ មុនប្រកាសចូលធ្វើជាអភិបាលខេត្តព្រះសីហនុនៅថ្ងៃស្អែក

    នៅយប់ថ្ងៃទី​២៨​ ខែ​មិថុនា​ ឆ្នាំ​២០១៩​នេះ​ ឯកឧត្តម​ គួច​ ចំរេីន​ និងលោកជំទាវ​ បានធ្វើ​ដំណើរ​ទៅ​កាន់​ខេត្ត​ព្រះសីហនុ​ ដេីម្បីទទួលតំណែងជាអភិបាលខេត្តព្រះសីហនុ ដែលនឹងប្រកាសជាផ្លូវការនៅថ្ងៃស្អែក​។ នៅតាម​ផ្លូវ​ឯកឧត្តមគួច​ ចំរេីន​ និងលោកជំទាវ​ ព្រមទាំងសហការី​បានចុះអុជធូបបន់ស្រន់សុំសេចក្ដីសុខពីអាស្រមលោកយាយម៉ៅនៅចំណតពេជ្រនិល​ ដើម្បីសុំសេចក្តីសុខ និងសេចក្តីចំរើន។

    គួរបញ្ជាក់ផងដែរថា ឯកឧត្តម គួច ចំរើន អតីតអភិបាលខេត្តកំពង់ចាម ត្រូវបានផ្លាស់ពីមកធ្វើជាអភិបាលខេត្តព្រះសីហនុវិញ ក្រោយឯកឧត្តម យន្ត មីន អតីតអភិបាលខេត្តព្រះសីហនុ ប្រកាសលាលែងពីដំណែង ក្រោយកើតមានករណីរលំអគារកំពស់៧ជាន់នៅក្រុងព្រះសីហនុ៕

    អត្ថបទ៖ សេម

    Share This Post:
    MPO4D jitutoto mpo4d Mpoplay