ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    បង្ក្រាបក្រុមចិនចែកចាយរូបភាព និងសម្ភារអាសអាភាសតាមប្រព័ន្ធអុិនធើណិត

    BY Khmernote Media June 29, 2019
    បង្ក្រាបក្រុមចិនចែកចាយរូបភាព និងសម្ភារអាសអាភាសតាមប្រព័ន្ធអុិនធើណិត

    សៀមរាប៖ ដោយមានការបញ្ជាពីលោកឧត្តមសេនីយ៍ទោ ទិត្យ ណារ៉ុង ស្នងការនគរបាលខេត្តសៀមរាប កម្លាំងការិយាល័យស៊ើបអង្កេតនិងអនុវត្តនីតិវិធីសហការជាមួយកម្លាំងផ្នែកគ្រប់គ្រងជនបរទេសនៃអធិការដ្ឋាននគរបាលក្រុងសៀមរាប និងប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ស្វាយដង្គំ ដឹកនាំសម្របសម្រួលនីតិវិធីដោយលោក ជួន សុបញ្ញា ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តសៀមរាប បានបង្រ្កាបករណីចែកចាយរូបភាពនិងសម្ភារអាសអាភាសតាមប្រព័ន្ធអុិនធើណិត កាលវេលាម៉ោង ១៦និង០០នាទីថ្ងៃទី២៧ ខែ មិថុនា ឆ្នាំ២០១៩ នៅចំណុចផ្ទះវីឡាជួល ភូមិសាលាកន្សែង សង្កាត់ស្វាយដង្គំ ក្រុង/ខេត្តសៀមរាប នឹងបានឃាត់ខ្លួនជនសង្ស័យចំនួន០៦នាក់។

    សមត្ថកិច្ចបានឲ្យដឹងថាជនសង្ស័យរួមមមាន៖
    ១-ឈ្មោះ​ WU SONG ភេទប្រុស កើតថ្ងៃទី០១-១២-១៩៩០ ជនជាតិចិន កាន់លិខិតឆ្លងដែនលេខ EF៧៤៣២៦២៣ មុខរបរ បុគ្គលិកចែកចាយរូបភាពអាសអាភាស។
    ២-ឈ្មោះ​ LI CHAO ភេទប្រុស កើតថ្ងៃទី០៩-០២-១៩៩៥ ជនជាតិចិន កាន់លិខិតឆ្លងដែនលេខ EF០៧៣៦១៥៧ មុខរបរ បុគ្គលិកចែកចាយរូបភាពអាសអាភាស។
    ៣-ឈ្មោះ​ LI HANG ភេទប្រុស កើតថ្ងៃទី ០២-០៣-១៩៩៣ ជនជាតិចិន កាន់លិខិតឆ្លងដែនលេខ EF២៧៥៧៣៩៦ មុខរបរ បុគ្គលិកចែកចាយរូបភាពអាសអាភាស។
    ៤-ឈ្មោះ​ LI SHAOJIE ភេទប្រុស កើតថ្ងៃទី ១០-១១-១៩៩៣ ជនជាតិ ចិន កាន់លិខិតឆ្លងដែនលេខ EF០៧៣៦១៦២ មុខរបរ បុគ្គលិកចែកចាយរូបភាពអាសអាភាស។
    ៥-ឈ្មោះ​ GONG LEI ភេទប្រុស កើតថ្ងៃទី ២៩-០៦-១៩៨៦ ជនជាតិ ចិន កាន់លិខិតឆ្លងដែនលេខ EF៦៨៩២៧១២ មុខរបរ បុគ្គលិកចែកចាយរូបភាពអាសអាភាស។
    ៦-ឈ្មោះ​ LI LONGJIE ភេទប្រុស កើតថ្ងៃទី ២៩-០៨-១៩៩៤ ជនជាតិ ចិន (មិនមានលិខិតឆ្លងដែនជាប់ខ្លួន) មុខរបរ បុគ្គលិកចែកចាយរូបភាពអាសអាភាស។

    ក្រេាយពីការឃាត់ខ្លួន និងធ្វើការសាកសួររួចមកកម្លាំងជំនាញបានដកហូតវត្ថុតាងមួយចំនួនដូចជា៖ កុំព្យូទ័រយួដៃ ០៥គ្រឿង-ទូរស័ព្ទដៃ ៣០គ្រឿង រួមនឹងសម្ភារៈវត្ថុតាងមួយចំនួនទៀត។

    បច្ចុប្បន្នជនសង្ស័យទាំង០៦នាក់ រួមទាំងវត្ថុតាងត្រូវបានកម្លាំងជំនាញការិយាល័យស៊ើបអង្កេតនិងអនុវត្តនីតិវិធី រៀបចំកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត​ ៕

    ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ

    Share This Post:
    MPO4D jitutoto mpo4d Mpoplay